​រថយន្ត​៣​គ្រឿង​បុក​គ្នា របួសធ្ងន់​ស្រាល​៥​នាក់​

​កណ្តាល: មនុស្ស​ប្រុស​ស្រី ចំនួន​៥​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល ក្នុង​ឧបទ្ទវហេតុ​រថយន្ត ៣ គ្រឿង បុក​បន្តកន្ទុយ​គ្នា កាលពី​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ នៅ​ភូមិ​ឃ្លាំង​ស្បែក ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្ដាល ។​

​តាម​សាក្សី បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ម៉ាក NISSAN ប្រភេទ​ដឹកទំនិញ​ធុន​ធំ ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ តាកែវ 2A-0759 បាន​បើក​យ៉ង​លឿន លុះ​មកដល់​ចំណុចកើតហេតុ ចាប់​ហ្វ្រាំង​មិនទាន់ បាន​ជ្រុល​ទៅបុក​ពីក្រោយ រថយន្ត​ម៉ាក តូយ៉ូតា កាមរី ហើម ពណ៌​បៃតងចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ 2C-1069 បើកបរ​ដោយ​ឈ្មោះ ប៉ូវ នី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ទីលំនៅ ភូមិ​សាលា​លេខ​៥ ឃុំ​អូរឫស្សី ហើយ​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​១​គ្រឿង​ទៀត ម៉ាក​សាំង​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល 2A654 បណ្ដាល​ឲ្យ​មនុស្ស រងរបួស​សរុប​ចំនួន​៥​នាក់ ក្នុងនោះ​មាន​ស្ត្រី​ម្នាក់ របួសធ្ងន់​។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច បាន​ចុះមក​អន្តរាគមន៍ និង​វាស់វែង ។ ចំណែក​ជនរងគ្រោះ ត្រូវបាន​រថយន្ត​សាមុយ មក​ដឹកយក​ទៅកាន់​មន្ទីរពេទ្យ​៕V​/S

​រថយន្ត​៣​គ្រឿង​បុក​គ្នា របួសធ្ងន់​ស្រាល​៥​នាក់​

​រថយន្ត​៣​គ្រឿង​បុក​គ្នា របួសធ្ងន់​ស្រាល​៥​នាក់​

​រថយន្ត​៣​គ្រឿង​បុក​គ្នា របួសធ្ងន់​ស្រាល​៥​នាក់​

​រថយន្ត​៣​គ្រឿង​បុក​គ្នា របួសធ្ងន់​ស្រាល​៥​នាក់​