​រថយន្ត​២​គ្រឿង​បុក​គ្នា នៅ​ស្រុក​ក្រគរ ស្លាប់​និង​របួស​២​នាក់​

ពោធិ៍សាត់: មនុស្សម្នា​ក់បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង និង​ម្នាក់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់ ក្នុង​គ្រោះថ្នាក់​បង្កឡើង ដោយ​រថយន្ត​២​គ្រឿង បុក​គ្នា ពេញទំហឹង កាលពី​វេលា​ម៉ោង​ប្រមាណ ៣ ទៀបភ្លឺ ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦៤-១៦៥ ស្ថិត​ក្នុងភូមិ​ក្រាំង​ធំ ឃុំ​អូរសណ្តាន់ ស្រុក​ក្រគរ ខេត្ត ពោធិ៍សាត់ ។​

​ជនរងគ្រោះ ដែល​បាន​ស្លាប់បាត់​បង់ជីវិត មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។ រីឯ​ជនរងគ្រោះ ដែល​រងរបួស​ធ្ងន់​ឈ្មោះ រិ​ទ្ធ ភេទ​ប្រុស ជា​តៃកុង​រថយន្ត​អ៊ី​ស៊ុយៗ ។​

​មុនពេល​កើតហេតុ គេ​បានឃើញ រថយន្ត ម៉ាក តូយ៉ូតា តា​កូ​ម៉ា ពាក់​ស្លាក​លេខ ភ្នំពេញ 2V1564 ពណ៌​ទឹកប្រាក់ បើកបរ​ពី​ទិស​ខាងលិច ទៅ​ទិសខាងកើត ធ្វើដំណើរ​តាម​បណ្តោយ ផ្លូវជាតិ​លេខ​៥ មកដល់​ចន្លោះ​គីឡូម៉ែត្រ​លេខ ១៦៤-១៦៥ ស្ថិត​ក្នុងភូមិ​ក្រាំង​ធំ ឃុំ​អូ​សណ្តាន់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​បុក​ជាមួយ​រថយន្ត ម៉ាក​អ៊ី​ស៊ុយៗ ពាក់​ស្លាក​លេខ ភ្នំពេញ ២​ផ​.០៥៩០ ក្នុងទិសដៅ​បញ្ច្រាស​គ្នា ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ម៉ាក​តូយ៉ូតា តា​កូ​ម៉ា ក្រឡាប់​ស្លាប់​អ្នកបើកបរ ហើយ​អ្នកបើកបរ​រថយន្ត ម៉ាក​អ៊ី​ស៊ុយៗ បាន​រងរបួស​ធ្ងន់ ។

​ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច បាន​បញ្ជូន​ជនរងគ្រោះ មក​សង្គ្រោះ នៅ​មន្ទីរពេទ្យ ខេត្តពោធិ៍សាត់​។ ដោយឡែក រថយន្ត​ទាំង​២ ត្រូវបាន​កម្លាំង​ជំនាញ ធ្វើការ​វាស់វែង និង​ស្ទួ​ច​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​ច្បាប់​ជា​ក្រោយ​៕V​/S