ក្រុមហ៊ុនជប៉ុនមួយ បង្កើតខោក្នុង បំបាត់ក្លិនផោម

តូក្យូ៖ តើអ្នកធ្លាប់បានជួប ស្ថានភាពមួយ នៅពេលដែលអ្នកចង់ បញ្ចេញឧស្ម័ន របស់អ្នក យ៉ាងខ្លាំង ក៏ប៉ុន្តែអ្នក កំពុងតែនៅក្នុង ចំនោមមនុស្សម្នាជាច្រើនទេ? ហើយអ្នក ប្រហែល ជាមានការព្រួយបារម្ភខ្លាច ក្លិនឧស្ម័ននោះ បំពុលបរិយាកាស នៅទៅនោះហើយមែនទេ?

ទោះបីជាយ៉ាងណាក្តីអ្នកគួរតែឈប់ បារម្ភទៀតទៅ ព្រោះថាបច្ចុប្បន្នក្រុមហ៊ុន ជប៉ុនមួយកន្លែង ប្រហែលជាមានវិធី ដោះស្រាយសម្រាប់ញ្ហានេះ ដោយ ពួកគេបានណែនាំនូវដំណោះស្រាយ ដ៏ឆ្លាតវៃមួយគឺការប្រើប្រាស់ ខោក្នុង បំបាត់ក្លិន។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Seiren លោក Nami Yoshida បាននិយាយថាៈ “ក្រុមហ៊ុនយើងបាន ចំនាយរយៈពេល អស់ ២ទៅ ៣ឆ្នាំក្នុងការបង្កើតខោក្នុងបំបាត់ក្លិនជាលើកដំបូងនេះ ដែលអ្នក ប្រើប្រាស់អាចយកទៅស្លៀក នៅក្នុង ជីវិតប្រចាំថ្ងៃរបស់ពួកគេ ហើយអ្វីដែលពិសេស នោះគឺ វាជួយកច្ចាត់ក្លិនអាក្រក់របស់យើង ដែលជាពិសេសនោះគឺ ក្លិនផោម។”

លោកបានបន្តទៀតថាៈ ”ជាដំបូងពួកយើងគិតថាផលិតផលនេះសម្រាប់តែបុគ្គលិក នៅក្នុង មន្ទីរពេទ្យតែបុណ្ណោះ តែអ្វីដែលធ្វើឲ្យយើងភ្ញាក់ផ្អើលនោះគឺសូម្បីតែប្រជាជនធម្មតា និងពាណិជ្ជករជាច្រើនអ្នកក៏បាន កម្មង់យក ទៅប្រើប្រាស់ដែរ។”

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Seiren ក៏បានផលិតផលិតផងផ្សេងទៀតដែលមានគោលបំណង បំបាត់ក្លិនដូចគ្នាដែរ ដែលក្នុងនោះរួមមានស្រោមជើងសម្រាប់បំបាត់ក្លិនជើង និង អាវក្រៅ សម្រាប់បំបាត់ក្លិនញើសជាដើម៕

ក្រុមហ៊ុនជប៉ុនមួយ បង្កើតខោក្នុង បំបាត់ក្លិនផោម