ក្រុម​ជំនាញ​របស់​អាជ្ញាធរ​អប្សរា​កំពុង​ប្រមូល​រូប​បដិមា​ដើម្បី​ចុះបញ្ជី

សៀមរាប៖ អស់​រយៈពេល​ប្រមាណ​មួយឆ្នាំ​មកហើយ ដែល​ក្រុម​អ្នកជំនាញ​នៃ​អាជ្ញាធរ​អប្សរា បាននិងកំពុង​ប្រមូល​រូប​បដិមា​នៅតាម​ប្រាសាទ ដើម្បី​ចុះបញ្ជី។ វា​ជាការ​ចុះបញ្ជី​បេតិកភណ្ឌ​រូបី។

នៅ​ប្រាសាទបាយ័ន អ្នកជំនាញ​នៃ​អាជ្ញាធរ​អប្សរា កំពុងធ្វើការ​យ៉ាង​ល្អិតល្អន់​ទៅលើ​ការប្រមូល​រូប​បដិមា ដើម្បី​ចុះបញ្ជី។ ការងារ​នេះ​បានចាប់ផ្តើម​ចុងឆ្នាំ២០១៤មក ហើយ​ការងារ​ដំបូង​គឺ​ចាប់ផ្តើម​ធ្វើ​នៅ​ប្រាសាទបាយ័ន ឫ​ប្រាសាទអង្គរធំ។

លោក ឈូក សុ​ម៉ា​ឡា បុគ្គលិក​បច្ចេកទេសផ្នែក​ចុះបញ្ជី​បេ​តិក​ភ័​ណ្ឌ​រូបី នៃ​អាជ្ញាធរ​អប្សរា បាន​ឲ្យ​ដឹង​ពី​គោលបំណង និង​អត្ថប្រយោជន៍​នៃ​ការចុះបញ្ជី​ថា វា​បានផ្តល់​នូវ​សារប្រយោជន៍​ច្រើន។ បើតាម​លោក ម៉ា​ឡា ទីមួយ​គឺអាច​ចងក្រង​ឯកសារ​ពី​ស្ថានភាព​ប​ច្ច​ប្បន្ន​របស់​រូប ជៀសវាង​ការខូចខាត ការប្តូរ​ទីតាំង ឫ​ការ​លួច​ជាដើម។ ហើយ​សារប្រយោជន៍​នោះ គឺ​យើង​មានលទ្ធភាព​ខ្ពស់​ក្នុងការ​ប្តឹងផ្តល់ ទាមទារ​រូបសំណាក់​ត្រឡប់មកវិញ។

សារសំខាន់​មួយទៀត តាម​ការបញ្ជាក់​របស់​លោក ម៉ា​ឡា​ដដែល គឺ​វាស​ម្រូ​ល​ដល់​ការជួសជុល​ទៅ​ថ្ងៃក្រោយ ប្រសិនបើ​រូប​បដិមា​នោះ រង​ការខូចខាត។ គេ​អាច​មើល​ពី​ទ្រង់ទ្រាយ​ចាស់ ដែល​បាន​ចុះបញ្ជី ដើម្បី​ផ្គុំ​ឲ្យ​ដូច​រូបនោះ ឲ្យ​ត្រឡប់​ទៅ​សភាព​ដើម​វិញ។ លោក ម៉ា​ឡា បន្តថា៖« គម្រោង​របស់​យើង មាន​ប្លង់​សម្រាប់​រូបនីមួយៗនៅតាម​ប្រាសាទ។ ធ្វើ​ដូច្នេះ​មានការ​ងាយស្រួល ឧទាហរណ៍​ថា​មានការ​ដួលរលំ​ជាយថាហេតុ​ណាមួយ យើង​អាច​ផ្គុំ​វា​វិញ​បាន។ ទំហំ និង​ប្រវែង ក៏​យើង​ត្រូវ​លម្អិត​ដែរ»។
ក្រុម​ជំនាញ​របស់​អាជ្ញាធរ​អប្សរា​កំពុង​ប្រមូល​រូប​បដិមា​ដើម្បី​ចុះបញ្ជី

តាម​ការបញ្ជាក់​របស់​ក្រុមការងារ​បច្ចេកទេសផ្នែក​ចុះបញ្ជី​បេ​តិក​ភ័​ណ្ឌ​រូបី​នៃ​អាជ្ញាធរ​អប្សរា មាន​រូប​ប្រមាណ ៥០០រូប​ហើយ​ដែល​ពួកគេ​ប្រមូល​ដើម្បី​ចុះបញ្ជី។ ក្នុងនោះ បើតាម​ការ​ស្មាន មាន​រូប​ប្រមាណ២០០ទៀត​នៅក្នុង​ប្រាសាទបាយ័ន​ដែល​នឹងត្រូវ​ចុះបញ្ជី​បន្ត ក្នុងនោះ​រាប់ទាំង​គំន​ផ្ទាំង​ថ្ម​បែកបាក់ ដែល​គេ​នឹង​រើស​រូប​ណា​ដែលមាន​ក្បូរក្បាច់​ល្អ ដើម្បី​ចុះបញ្ជី។

គួរ​បញ្ជាក់ថា តាម​គម្រោង​នៅក្នុង​ខេត្តសៀមរាប​នេះ មាន​ប្រាសាទ​ចំនួន ៩១ប្រាសាទ ដែល​គេ​នឹងត្រូវ​ដើរ​ចុះបញ្ជី​រូប​បដិមា។ បន្ទាប់ពី​ប្រាសាទបាយ័ន ដែល​ក្រុមការងារ​គ្រោង​នឹង​បញ្ចប់​នៅ​ដើមឆ្នាំ២០១៦នោះ អ្នកជំនាញ​គ្រោង​នឹង​បន្តទៅ​ប្រាសាទតាព្រហ្ម និង​ប្រាសាទព្រះខ័ន៕
ក្រុម​ជំនាញ​របស់​អាជ្ញាធរ​អប្សរា​កំពុង​ប្រមូល​រូប​បដិមា​ដើម្បី​ចុះបញ្ជី
ក្រុម​ជំនាញ​របស់​អាជ្ញាធរ​អប្សរា​កំពុង​ប្រមូល​រូប​បដិមា​ដើម្បី​ចុះបញ្ជី

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?