ឃាត់ខ្លួន​មនុស្ស​ម្នាក់​ករណី​គ្រឿងញៀន​ដកហូត​គ្រឿងញៀន​១២​កញ្ចប់

រាជធានី​ភ្នំពេញ៖​ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌឫស្សីកែវ​និង ប៉ូលិស​ប៉ុ​សិ៍្ត​ទួល​សង្កែ​ល្បាត​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៥​និង​៤៥ នាទី​ទៀបភ្លឺ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥​នៅ​ចំណុច​ផ្លូវលំ​ក្រុម​១៤​ភូមិ ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។ 

​     ជនសង្ស័យ​ឈ្មោះ ច​ន្ទ័ រ៉ាវុធ ភេទ​ប្រុស​អាយុ​១៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ផ្លូវលំ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។ 

​     សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​នៅវេលា​ម៉ោង​៥ និង​៤៥​នាទី​ទៀបភ្លឺ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥​នេះ កម្លាំង​សមត្ថកិច្ច​បាន​ដើរល្បាត​ដល់​ចំណុច​ផ្លូវលំ​ក្រុម​១៤​ភូមិ​ផ្សារ តូច សង្កាត់​ទួល​សង្កែ​បាន​ប្រទះឃើញ​កំពុង​ឈរ​នៅតាម​ផ្លូវ​ដោយមាន​ការសង្ស័យ ហៅ​ត្រួតពិនិត្យ​រកឃើញ​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​សរ​ថ្លា​ចំនួន​១២​កញ្ចប់ ដាក់​ក្នុង​ប្រអប់​ជ័រ​ពណ៌​ខៀវ​ទុក​នៅក្នុង​ហោ​ប៉ាវ​ខោ​ខាងឆ្វេង​ក៏ ឃាត់ខ្លួន​នាំមក​កាន់​ប៉ុស្តិ៍​ធ្វើការ​សួរនាំ​។ 

​    ​បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សី កែវ​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្តទៅ តាម​នីតិវិធី​ច្បាប់​៕ 

ឃាត់ខ្លួន​មនុស្ស​ម្នាក់​ករណី​គ្រឿងញៀន​ដកហូត​គ្រឿងញៀន​១២​កញ្ចប់
ឃាត់ខ្លួន​មនុស្ស​ម្នាក់​ករណី​គ្រឿងញៀន​ដកហូត​គ្រឿងញៀន​១២​កញ្ចប់