“ឆ្នាំ​២០១៦​គ្រូបង្រៀន​នឹង​ទទួល​បាន​ប្រាក់បៀវត្សរ៍​ពី​៨០​ម៉ឺន​រៀល​ឡើង​ទៅ”

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា នៅ​ឆ្នាំ​២០១៦ គ្រូបង្រៀន​នឹង​ទទួល​បាន​ប្រាក់បៀវត្សរ៍​ចាប់​ពី ៨០​ម៉ឺន​រៀល​ឡើង​ទៅ។ ការ​ដំឡើង​ប្រាក់ខែ​នេះ ចែក​ចេញ​ជា​ពីរ​ដំណាក់កាល គឺ​ដំណាក់កាល​ទី​១ ធ្វើ​នៅ​ខែ​មករា ដំឡើង ៥០%  និង​ដំណាក់កាល​ទី​២ ក្នុង​ខែ​មេសា ដំឡើង ៥០% ទៀត។

លោក ហ៊ុន សែន ថ្លែង​ដូច​នេះ​ក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ពាន​មិត្តភាព​កម្ពុជា-​ចិន ជ្រោយចង្វារ​ទី២ និង​រង្វង់​មូល​ត្រើយ​ខាង​លិច ត្រើយ​ខាង​កើត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​តុលា។

លោក​នាយករដ្ឋមន្ត្រី​ពន្យល់​ថា ការ​ដំឡើង​ប្រាក់ខែ​ជា​ពីរ​ដំណាក់កាល​ដូច​នេះ ដើម្បី​កុំ​ឲ្យ​មាន​វិបត្តិ​សាច់ប្រាក់។ សព្វ​ថ្ងៃ​នេះ គ្រូបង្រៀន​ទទួល​បាន​ប្រាក់បៀវត្សរ៍​ចាប់​ពី ៦០​ម៉ឺន​រៀល​ឡើង​ទៅ។ ក្រៅ​ពី​ប្រាក់ខែ​គ្រូបង្រៀន កងទ័ព កងកម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​រាជការ​ស៊ីវិល ក៏​នឹង​ត្រូវ​ដំឡើង​ប្រាក់ខែ​ដែរ។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​បន្ថែម​ក្នុង​កម្មវិធី​ផ្សាយ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។