សម្តេច​តេ​ជោ ប្រ​កាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​ស្ពាន​អា​កាស​តិច​ណូ ជា​បណ្តោះ​អា​សន្ន​​នៅ​ថ្ងៃ​ទី ២១ ខែ វិច្ឆិកា

ភ្នំពេញ៖ ថ្លែង​ពិ​ធី​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ ស្ពាន​ជ្រោយ​ចង្វារ​មិត្តភាព​កម្ពុ​ជា-ចិន (ស្ពាន​ជ្រោយ​ចង្វារ​ទី ២) សួន​ច្បា​ររង្វង់​មូល​ស្តាត​ចាស់ និង សួន​ច្បារ​រង្វង់​មូល​ជ្រោយ​ចង្វារ​ត្រើយ​ខាង​កើត​នា​ព្រឹក​ថ្ងៃ​ទី ២២ ខែ តុ​លា ឆ្នាំ ២០១៥ នេះ​សម្តេច​តេ​ជោ​ ហ៊ុន សែន បាន​ប្រ​កាស​ជូន​ប្រ​ជា​ពល​រដ្ឋ នៅ​រាជ​ធា​នី​ភ្នំ​ពេញ​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី ២១ ខែ វិច្ឆិកា ឆ្នាំ​ ២០១៥ នេះ​ស្ពាន​អា​កាស​តិច​ណូ​នឹង​ត្រូវ​ដាក់ ឲ្យ​ប្រើ​ប្រាស់​ជា​បណ្តោះ​អា​ស​ន្ន​សម្រាប់​ប្រើ​ប្រា​ស់​នៅ​ថ្ងៃ​បុណ្យ​អ៊ុំ​ទូក​ថ្ងៃ​ទី ២៤-២៥-២៦ ខែ វិច្ឆិកា ខាង​មុខ​នេះ ។ សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅម៉ោង៧៖៣៥នាទីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៥ នេះ​បាន​អញ្ជើញ​ដល់​ជា​អធិប​តី​ភាព បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ ស្ពាន ជ្រោយ​ចង្វារ​មិត្ត​ភាព​កម្ពុ​ជា-​ចិន​ (ស្ពាន​ជ្រោយ​ចង្វារ​ទី ២) សួន​ច្បារ​រង្វង់​មូល​ស្តាត​ចាស់ និង សួន​ច្បា​ររង្វង់​មូល​ជ្រោយ​ចង្វារ​ត្រើយ​ខាង​កើត ៕ ដោយ៖ ចាន់ធី