កម្លាំងការិយាល័យ ព្រហ្មទណ្ឌខេត្ត ចុះបង្ក្រាបមុខ សញ្ញាចែកចាយ គ្រឿងញៀន ដ៏សកម្មម្នាក់ រួមនឹងថ្នាំញៀន ១៤កញ្ចប់តូច

កំពត៖ ជនសង្ស័យជា អ្នកចែកចាយគ្រឿងញៀន ដ៏សកម្មម្នាក់ រួមនឹងវត្ថុតាងថ្នាំញៀន ចំនួន១៤កញ្ចប់តូច ត្រូវបានកម្លាំង របស់ការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្តកំពត ដោយ មានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ស្នងការខេត្ត ម៉ៅ ច័ន្ធមធុរិទ្ធ កម្លាំងចុះធ្វើការ បង្ក្រាបបាន ដោយ ជោគជ័យ កាលពីវេលាម៉ោង៨និង ៣០នាទីយប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ ចំណុចខ្សែព្រំប្រទល់ រវាងស្រុក ដងទង់ និងស្រុកឈូក ស្ថិតក្នុងភូមិត្រពាំងសេះ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។

លោកវរសេនីយ៍ត្រី លក ញ៉ាវ នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា ជនសង្ស័យអ្នកចែកចាយថ្នាំញៀន មានឈ្មោះភី ធូ ភេទប្រុស អាយុ២១ឆ្នាំ បច្ចុប្បន្នរស់នៅ ក្នុងភូមិត្រពាំងបី ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត ។

វត្ថុតាងដែលរឹបអូសបានរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១៤កញ្ចប់តូច,ទូរស័ព្ទដៃ ២គ្រឿង និងលុយ ខ្មែរមួយចំនួន ។

លោកលក ញ៉ាវ បន្តថា ក្រោយពីកម្លាំងខាងលើ ធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាម ក៏នាំមកសាកសួរនៅ ឯការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត។ បច្ចប្បន្នជនសង្ស័យខាងលើ  បាននិងកំពុង កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

កម្លាំងការិយាល័យ ព្រហ្មទណ្ឌខេត្ត ចុះបង្ក្រាបមុខ សញ្ញាចែកចាយ គ្រឿងញៀន ដ៏សកម្មម្នាក់ រួមនឹងថ្នាំញៀន ១៤កញ្ចប់តូច