ក.ប.ម ស្នើឲ្យបក្សធំៗទាំងពីរ គោរពស្មារតី កិច្ចព្រមព្រៀង សន្ដិភាព ទីក្រុងប៉ារីស

ភ្នំពេញ៖ គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន (ក.ប.ម) បានស្នើឲ្យ គណបក្សនយោបាយធំៗទាំងពីរ គោរពស្មារតីថ្ងែទី២៣ ខែតុលា ឆ្នាំ១៩៩១ នៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស។

ក.ប.ម បានលើកឡើងទៀតថា នេះជាប្រវត្តិសាស្រ្ដដ៏សំខាន់មួយ សម្រាប់ប្រទេសជាតិ ប្រជាជាតិកម្ពុជាទាំងមូល និងប្រជាជនពរលរដ្ឋខ្មែរ ក្នុងការឈានទៅមុខក្នុងការបញ្ចប់សង្រ្គាម។

យោងតាមសេចក្ដីថ្លែការណ៍ នៅថ្ងែទី២២ ខែតុលា របស់ក.ប.ម ស្នើសូមឲ្យរាជរដ្ឋាភិបាលកម្ពុជា គណបក្សនយោបាយ និងប្រជាពលរដ្ឋខ្មែរទាំងអស់ ឲ្យទទួលស្គាល់គោរពស្មារតីនិងតម្លៃ ព្រមទាំងរក្សាសុពលភាព នៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស។

ក.ប.ម ក៏បានចូលរួមស្វាគមន៍ និងអបអរសាទរនៅថ្ងែទី២៣ ខែតុលា ដែលជាថ្ងែព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្ដដ៏សំខាន់មួយ សម្រាប់ប្រជាជនកម្ពុជាទាំងមូលផងដែរ៕