វិធី​ងាយៗ ធ្វើ​ឲ្យ​កូន​ឆាប់​ចង​ចាំ​បាន​ល្អ​

វិធី​ងាយៗ ធ្វើ​ឲ្យ​កូន​ឆាប់​ចង​ចាំ​បាន​ល្អ​

១. បង្កើត​អាល់​ប៊ុម​រូបថត​
​បង្កើត​អាល់​ប៊ុម​រូបថត ដែល​មាន​សមាជិក​គ្រួសា​រ​ទាំងអស់ ទាំង​ជិត និង​ឆ្ងាយ រួច​ឧស្សាហ៍​បើក​ឲ្យគេ​មើល​។ ពេល​លោកយាយ ឬ​អ៊ុំ​គេ call មកលេង អ្នក​អាច​បង្ហាញ​រូបថត​លោក​យាយ ឬ​អ៊ុំ ពេល​គេ​កំពុង​ស្តាប់​ទូរស័ព្ទ​។​

២. បង្កើត​សៀវភៅ​រូប​សត្វ​
​ពេល​អ្នក​ទៅ​លេង​សួន​សត្វ ចូរ​ថតរូប​សត្វ​ទាំងនោះ ទុកឲ្យ​បានល្អ … បើ​ព្រីន​ចេញ រឹតតែ​ប្រសើរ​។ បន្ទាប់មក អ្នក​អាច​បើ​កវា ឲ្យ​កូនអ្នកមើល ហើយ​រំលឹក​ប្រាប់​គេ​ថា នោះ​គឺ​សត្វ​អ្វី​? នេះ​គឺ​សត្វ​អ្វី​? ដោយ​បន្ថែម​សម្លេង ពណ៌នា​រូបរាង ឬ​និទានរឿង​បន្ថែម​។​

៣. មើល​រូប ឬ​វីដេអូ​ព្រម​គ្នា​
​ពេល​នៅ​ជុំគ្នា អ្នក​គួរតែ​បើក​មើល​វីដេអូ​ចាស់ៗ ដូចជា ពេល​ងូតទឹក​ឲ្យ​កូន​លើកដំបូង ពេល​កូន​យំ ពេល​កូន​បៅ ពេល​លេង​ជាមួយ​លោកតា … ហើយ​និយាយ​រ៉ាយរ៉ាប់​ប្រាប់​កូន អំពី​រឿងរ៉ាវ​ទាំងនោះ ដើម្បី​ពង្រឹង​ដល់​ភាសា និង​ការចងចាំ​របស់គេ​។​

៤. លេងល្បែង​ចំណាំ​
​ផ្តិត​រូបភាព ឬ​រូបថត ដូច​គ្នា​ពីរៗ រួច​ដាក់​វា​លើ​តុ​។ ឲ្យ​កូន​របស់​អ្នក រើស​រក​រូប​ពីរ​ដូចៗ​គ្នា ដើម្បីឲ្យ​គេ​អភិវឌ្ឍ ការ​ចំណាំ​របស់គេ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។