​ល្បែង​លេង ដែល​ជួយ​ឲ្យ​កុមារ ពូកែ​គណិតវិទ្យា​

​ល្បែង​លេង ដែល​ជួយ​ឲ្យ​កុមារ ពូកែ​គណិតវិទ្យា​

​អ្នកជំនាញ​បាន​និយាយថា ការងារ​របស់​កុមារ គឺ​ការលេង និង​ការស្រាវជ្រាវ​សាមញ្ញៗ ដូច្នេះ ល្បែង​លេង​ធម្មតាៗ​មួយចំនួន អាច​ជួយ​ឲ្យ​កូន​របស់​អ្នក មាន​ភាព​ឆ្លាត​វ័យ រហ័សរ​ហួន និង​រស់​រវើក​។​

​លើក​ដាក់​របស់​បន្តបន្ទាប់​គ្នា​
​តើ​កូន​របស់​អ្នកធំ​ប៉ុណ្ណា​ហើយ​? អ្នក​អាចឲ្យ​គេ​លេង​ល្បែង​នេះ ចាប់ពី​អាយុ ១ ឆ្នាំកន្លះ​ឡើងទៅ ដោយ​អាស្រ័យ​ទៅលើ​ក្មេង​។ អ្នក​គួរតែមាន​កែវ​ខ្លះៗ ចាប់ពី​តូច​ទៅ​ធំ ហើយ​បើ​អាច​ចម្រុះ​ពណ៌​ទៀត គឺ​រឹតតែ​ល្អប្រសើរ​។ អ្នក​អាច​បង្រៀន​គេ ឲ្យ​ដាក់កែវ​ទាំងនេះ ពីរ​លើ​គ្នា ដោយ​ចាប់ពី​តូច​ទៅ​ធំ ឬ​ពី​ធំ​មក​តូច​ក៏​បាន​។ អ្នក​អាច​អង្គុយ​នៅ​ក្បែរ​គេ ដើម្បី​ជួយ​គេ​បាន​។​

​ដាក់​របស់​លេង ឲ្យចំ​រូបរាង​របស់​វា​
​ល្បែង​មួយ​នេះ នឹង​ជួយ​ឲ្យ​កូន​របស់​អ្នក ឆាប់​ដឹង​ពី​រូបរាង និង​ទំហំ​នៃ​វត្ថុ​ណាមួយ​។​

​ល្បែង​លេង ដែល​ជួយ​ឲ្យ​កុមារ ពូកែ​គណិតវិទ្យា​

​រាប់​ចំនួន​
​វា​ពិតជា​ល្អ​ណាស់ សម្រាប់​ល្បែង​មួយ ព្រោះ​វា​នឹង​អាច​ជួយ​ឲ្យ​កូន​របស់​អ្នក ឆាប់​ចេះ​រាប់​លេខ មាន​អំណត់ និង​ឆ្លាត​វ័យ​។ អ្នក​ក៏​អាចឲ្យ​គេ​រាប់​ចំនួន​ពណ៌​នៅលើ​អាវ​របស់​គេ ចំនួន​ប៊ិច​ដែល​គេ​មាន ចំនួន​ទុយោ​បឺត​ទឹក …​។​ល​៕

​ល្បែង​លេង ដែល​ជួយ​ឲ្យ​កុមារ ពូកែ​គណិតវិទ្យា​

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។