ភាព​ជោគជ័យ​នៃ​ឥណទាន​តម្លៃ​ថោក​របស់​ធនាគារ​រដ្ឋ GH Bank

ប្រទេស​ថៃ ៖ សក្តានុពល​របស់​អ្នក​ខ្ចី​ដោយ​ដាក់​របស់​បញ្ចាំ​បំណុល ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​ទំហំ​ទឹកប្រាក់​១០​ប៊ី​លាន​បាត​របស់​រដ្ឋាភិបាល​ក្នុង​ឥណទាន​តម្លៃ​ថោក​នៅ​គ្រប់​សាខា​ទាំងអស់​របស់​ធនាគារ​រដ្ឋ GH Bank ដែល​ជា​ថ្ងៃ​ដំបូង​នៃ​គោលការណ៍​នេះ ។

លោកស្រី Angkana Chaimanat ប្រធាន​សាខា​ទាំង​៩៥ នៅ​ទូ​ទាំង​ប្រទេស​របស់​ធនាគារ GH Bank លើក​ឡើង​ថា ៖ «​បណ្តា​អ្នក​ខ្ចី​ចំនួន​២.០០០​នាក់​បាន​ដាក់​ពាក្យ​ស្នើ​ឥណទាន​លំនៅ​ឋាន​២,៥​ប៊ី​លាន​បាត ដែល​ជា​មធ្យម​ក្នុង​ម្នាក់​អាច​ខ្ចី​ប្រមាណ​ជា​១,២៥​លាន​បាត ។ ម្យ៉ាងទៀត​កម្រិត​ឥណទាន​សម្រាប់​កម្ចី​ទាំងនោះ គឺ​ខ្ពស់​ជាង​ឥណទាន​ទូទៅ​របស់​ធនាគារ​នេះ ដែល​មាន​ទំហំ​ទឹកប្រាក់​៨០​ម៉ឺន​បាត​» ។

លោកស្រី​បន្ត​ថា ៖ «​ការ​បង្កើន​កម្មវិធី​ជួយ​ដល់​អតិថិជន​លើ​សេវា​បំណុល​សម្រាប់​អ្នក​ខ្ចី ដែល​ស្ថិត​ក្រោម​ការ​លើកទឹកចិត្ត​ទ្រព្យសម្បត្តិ​៤០% ទៅ​៥០% នៃ​ចំណូល​ទទួល​បាន​ពី​អ្នក​ខ្ចី​ទូទៅ​៣៣% ដើម្បី​ស្វែងរក​ឥណទាន​ខ្ពស់​ជាង​នេះ​» ។

ក្រោម​គោលការណ៍​ដែល​រៀបចំ​ឡើង​ដើម្បី​ជួយ​ដល់​អ្នកទិញ​ផ្ទះ​ដែល​មាន​ទំហំ​ទឹកប្រាក់​៣​លាន​បាត ឬ​តិច​ជាង​ការ​បង្កើន​ប្រតិបត្តិការ​ឲ្យ​ប្រសើរ​ជាង​មុន​ក្នុង​ការ​ខ្ចី​ដោយ​ដាក់​របស់​បញ្ចាំ​បំណុល ធនាគារ​ផ្នែក​លំនៅ​ឋាន​របស់​រដ្ឋ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ផ្តល់​ឥណទាន​ស្មើនឹង​៣​លាន​បាត​ដល់​អ្នក​ខ្ចី​ទាំងឡាយ​ណា​ដែល​មាន​ចំណូល​ប្រចាំខែ​៣​ម៉ឺន​បាត ។
តាម​ធម្មតា មាន​តែ​អ្នករក​ចំណូល​បាន​៥៤.០០០​បាត​ក្នុង​មួយ​ខែ​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​ទទួល​បាន​ឥណទាន​លំនៅ​ឋាន​៣​លាន​បាត​នេះ ។

តាម​គោលការណ៍​នេះ អ្នករក​ចំណូល​បាន​១​ម៉ឺន​បាត​ក្នុង​មួយ​ខែ​អាច​ខ្ចី​បាន​មិន​លើស​ពី​១​លាន​បាត​ឡើយ ។ ពួក​គេ​ត្រូវ​បង់​៥​ពាន់​បាត​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​ដំបូង លើក​ទី​២ បង់​៥.៧០០​បាត និង​លើក​ទី​៣ បង់​៧.០០០​បាត ។

GH Bank បាន​យក​កម្រៃ​សេវា​ពី​អ្នក​ខ្ចី​៣,៥%​សម្រាប់​ឆ្នាំ​ដំបូង ៤,២៥%​សម្រាប់​ឆ្នាំ​ទី​២ និង​អត្រា​រាយ​អប្បបរមា​ដក​០,៧​ពិន្ទុ​នៅ​ក្នុង​ផ្នែក​ឥណទាន​សម្រាប់​អ្នក​ខ្ចី និង​ចំណូល​ប្រចាំខែ​ដក​១​ពិន្ទុ​សម្រាប់​និយោជិត​តាម​បណ្តា​ក្រុមហ៊ុន​នានា ដែល​ត្រូវ​បាន​ផ្តល់​លក្ខខណ្ឌ​ពិសេស​តាម​រយៈ​ធនាគារ GH Bank ខណៈ​ចំណូល​ប្រចាំខែ​របស់​ខ្លួន​បច្ចុប្បន្ន​ស្ថិត​ក្នុង​អត្រា​៦,៧៥% ។

វិធានការ​ក្រៅពី​នេះ​រាប់​បញ្ចូល​ការ​កាត់ថ្លៃ​ឈ្នួល​ក្នុង​ការ​ផ្ទេរ និង​ថ្លៃ​ឈ្នួល​កម្ចី ដោយ​ដាក់​របស់​បញ្ចាំ​០,០១% សម្រាប់​អំឡុង​ពេល​៦​ខែ​ចំពោះ​តម្លៃ​ផ្ទះ​ក្នុង​កម្រិត​មិន​លើស​ពី​៣​លាន​បាត ហើយ​ក៏​អនុញ្ញាត​ឲ្យ​អ្នកទិញ​ផ្ទះ​លើក​ដំបូង​បង់ថ្លៃ​សេវា​លំនៅ​ឋាន​៣​លាន​បាត ឬ​តិច​ជាង​នេះ​នៅ​ចុងឆ្នាំ​ក្រោយ ដើម្បី​ដក​ចេញ​២០%​នៃ​តម្លៃ​ផ្ទះ​ពី​ចំណូល​ដែល​អាច​ហូត​យកពន្ធ​បាន​ក្នុងអំឡុងពេល​ជាង​៥​ឆ្នាំ​នេះ ។

លោកស្រី Angkana Chaimanat បាន​ព្យាករ​ទុក​នូវ​ចំនួន​អ្នក​ដាក់​ពាក្យ​ស្នើ​សុំ​ឥណទាន​នេះ​ថា ៖ «​នឹង​មាន​ជា​មធ្យម​ចំនួន​១​ប៊ី​លាន​បាត​ក្នុង​មួយ​ថ្ងៃ​បន្ទាប់ ។ ការ​ផ្តល់​តម្រូវការ​ខ្លាំង​នេះ ក្រុមប្រឹក្សា​របស់ GH Bank នឹង​ជួប​ប្រជុំ​ក្នុងអំឡុងពេល​ពី​រស​ប្តា​ហ៍​ក្រោយ ដើម្បី​ពិចារណា​បន្ថែម​នូវ​មូលនិធិ​ឥណទាន​១០​ប៊ី​លាន​បាត​ទៀត ។
លើស​ពី​នេះ ធនាគារ​បាន​ត្រៀម​រួចរាល់​ហើយ​ក្នុង​ការ​បង្កើន​បរិមាណ ដោយសារ​តែ​ស​ន្ទ​និ​យ​ភាព​ហួសកំណត់​នៃ​ទឹកប្រាក់​៧០​ប៊ី​លាន​បាត ៕​