​គ្រឿងសម្អាង​ទាំង ១២ មុខ ដែល​ស្ត្រី​មាន​ផ្ទៃពោះ គួរ​ចៀសវាង​ប្រើ​

​គ្រឿងសម្អាង​ទាំង ១២ មុខ ដែល​ស្ត្រី​មាន​ផ្ទៃពោះ គួរ​ចៀសវាង​ប្រើ​

​យើង​ដឹង​ថា ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប យល់ច្បាស់​ពី​អ្វី​ដែល​អ្នក​គួរ​ធ្វើ នៅពេល​មាន​ផ្ទៃពោះ ដូចជា ការពិនិត្យ​សុខភាព​ទៀងទាត់ ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ល្អ ការប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា​ត្រឹមត្រូវ … ប៉ុន្តែ អ្នក​ប្រហែលជា​មិនទាន់​ដឹង​ទេ​ថា គ្រឿងសម្អាង ក៏​អាច​មាន​ផលប៉ះពាល់ ចំពោះ​សុខភាព​អ្នក និង​កូន​ផងដែរ​។​

​បើ​និយាយ​ពី​ការថែរក្សា​ស្បែក និង​ការតុបតែង​មុខ​វិញ អ្នក​ប្រាកដជា​មិនសូវ​ច្បាស់​នោះទេ ហើយ​យើង​ក៏​មិន​អាច​បន្ទោស​អ្នក​បាន​ដែរ​។ ប៉ុន្តែ បន្ទាប់​ពី​អាន​អត្ថបទ​នេះ​រួច អ្នក​គួរ​ដឹង​ថា​គ្រឿងផ្សំ នៃ​ផលិតផល​រក្សា​សម្ភស្ស​មួយចំនួន អ្នក​មិន​អាច​ប្រើ​វា​បាន​នោះ​ទេ ពីព្រោះ​វា​អាច​មាន​ផលប៉ះពាល់​ច្រើន ចំពោះ​ម្តាយ និង​កូន​។ អ្នក​ត្រូវ​រង់ចាំ​ដល់​សម្រាលកូន​រួច ឬ​យូរ​ជាង​នេះ ប្រសិនបើ​អ្នក​បន្ត​បំបៅកូន​ដោយ​ទឹក​ដោះ​។​

​តើ​គ្រឿងផ្សំ​ផលិតផល ថែរក្សា​សម្ភស្ស​អ្វីខ្លះ ដែល​អ្នក​គួរ​ចៀសវាង​ប្រើ​នោះ​?

1.​    ​Aluminum chloride hexahydrate ៖ ត្រូវបាន​រកឃើញ​នៅក្នុង ទឹកអប់ … ដូច្នេះ អ្នក​គួរពិនិត្យមើល​លើ សម្បក​ដប​ទឹកអប់​របស់​អ្នក​ហើយ ក្រែង​មាន​សារធាតុ​ទាំងនេះ​។​
2.​    ​Beta hydroxy acids ៖ Salicylic acid, 3-hydroxypropionic acid, trethocanic acid និង tropic acid​។​
3.​    ​ផលិតផល​ការពារ​កម្តៅថ្ងៃ ៖ Avobenzone, homosalate, octisalate, octocrylene, oxybenzone, oxtinoxate, menthyl anthranilate និង oxtocrylene​។
4.​    ​Diethanolamine (DEA) ៖ ត្រូវបាន​រកឃើញ​នៅក្នុង ផលិតផល​ថែរក្សា​ខ្លួន និង​សក់​។ ដូច្នេះ អ្នក​គួរ​នៅ​ឲ្យ​ឆ្ងាយ​ពី diethanolamine, oleamide DEA, lauramide DEA និង cocamide DEA​។

5.​    ​Dihydroxyacetone (DHA) ៖ ត្រូវបាន​រកឃើញ​នៅក្នុង ស្ប្រៃយ៍​បាញ់​កម្ចាត់​ស្នាម​ពន្លឺ​ថ្ងៃ ដែល​វា​អាច​គ្រោះថ្នាក់​ធ្ងន់ ពេល​អ្នក​ស្រូប​ចូល​។
6.​    ​Formaldehyde ៖ ត្រូវបាន​រកឃើញ​នៅក្នុង ផលិតផល​ពង្រឹង​សរសៃសក់ ថ្នាំប៉ូលា​ក្រចក និង​ជ័រ​បិត​រោមភ្នែក ដូចជា formaldehyde, quaternium-15, dimethyl-dimethyl (DMDM), hydantoin, imidazolidinyl urea, diazolidinyl urea, sodium hydroxymethylglycinate និង 2-bromo-2-nitropropane-1,3-diol (bromopol)​។
7.​    ​Hydroquinone ៖ ផលិតផល​ធ្វើឲ្យ​ស ដែល​បានមកពី hydroquinone, idrochinone និង quinol/1-4 dihydroxy benzene/1-4 hydroxy benzene​។​
8.​    ​Parabens ៖ ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ពី propyl, butyl, isopropyl, isobutyl និង methyl parabens​។
9.​    ​Phthalates: ត្រូវបាន​រកឃើញ​នៅក្នុង ផលិតផល​សម្រាប់​ផលិត​ទឹកអប់ និង​ទឹក​ថ្នាំលាប​ក្រចក ដូចជា diethyl និង dibutyl​។
10.​    ​Retinol ៖ វីតាមីន A, retinoic acid, retinyl palmitate, retinaldehyde, adapalene, tretinoin, tazarotene និង isotretinoin​។
11.​    ​Thioglycolic acid ៖ ត្រូវបាន​រកឃើញ​នៅក្នុង ផលិតផល​ជម្រុះ​រោម ដូចជា acetyl mercaptan, mercaptoacetate, mercaptoacetic acid និង thiovanic acid​។
12.​    ​Toluene ៖ មាន​នៅក្នុង​ថ្នាំលាបក្រចក ដូចជា methylbenzene, toluol និង antisal 1a៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។