ផ្ទុះ​រោងចក្រ​គីមី​នៅ​​ចិន​ថ្មី​មួយ​ទៀត​​ សម្លាប់​​មនុស្ស​​យ៉ាង​តិច ៩នាក់ទៀត​


ផ្ទុះ​រោងចក្រ​គីមី​នៅ​​ចិន​ថ្មី​មួយ​ទៀត​​ សម្លាប់​​មនុស្ស​​យ៉ាង​តិច ៩នាក់ទៀត​

មាន​ការ​ផ្ទុះ​​រោង​ចក្រ​គីមី​ដ៏​ធំ​ថ្មី​មួយ​ទៀត​ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច៩នាក់​នៅ​វេលា​ម៉ោង ៨:២០នាទី​ព្រឹក (ម៉ោង​ក្នុង​ស្រុក) នៅ​ខេត្ត​សាន​ទុង ​ប្រទេស​ចិន​ កាល​ពីថ្ងៃ​​ពុធ​​ម្សិលមិញ។

 

ផ្ទុះ​រោងចក្រ​គីមី​នៅ​​ចិន​ថ្មី​មួយ​ទៀត​​ សម្លាប់​​មនុស្ស​​យ៉ាង​តិច ៩នាក់ទៀត​

 

​មនុស្ស​២នាក់ផ្សេង​ទៀត ​បាន​រង​របួស​ក្នុង​ហេតុការណ៍​ផ្ទុះ​រោងចក្រ Tianbao Chemical Industry Corporation នេះ​ ដោយ​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ។ នេះ​បើ​តាម​សារព័ត៌មាន​ចិន​ស៊ីនហួរ។ មូលហេតុ​នៃ​ការ​ផ្ទុះ មិន​ទាន់​​ត្រូវ​បាន​គេ​ដឹង​នៅ​ឡើយ​ទេ ដោយ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត។ ​ចំណែក​អត្តសញ្ញាណ​របស់​សាកសព ដោយ​សារ​តែ​ឆេះ​រោល​​ខ្មៅ​មើល​មិន​ស្គាល់​ ត្រូវ​បាន​ក្រុម​អ្នក​ជំនាញ​យក​ធ្វើ​តេស្ត​ DNA ហើយ។

 

ការ​ផ្ទុះ​ជាថ្មី​នេះ​កើត​ឡើង​ បន្ទាប់​ពី​ផ្ទុះ​រោងចក្រ​គីមី​ដ៏​ធំ​សម្បើម​ នៅ​ទីក្រុង​​កំពង់ផែ​ធាន​ជីន ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ទី ៣១​ សីហា​កន្លង​ទៅ​ម្ដង​ហើយ​ ដោយ​សម្លាប់​​ប្រជាជន និង​អ្នក​ពន្លត់​អគ្គីភ័យ​ចំនួន ១៧៣នាក់ និង​ទំហំ​ខូចខាត​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៀត៕

 

ផ្ទុះ​រោងចក្រ​គីមី​នៅ​​ចិន​ថ្មី​មួយ​ទៀត​​ សម្លាប់​​មនុស្ស​​យ៉ាង​តិច ៩នាក់ទៀត​

 

ផ្ទុះ​រោងចក្រ​គីមី​នៅ​​ចិន​ថ្មី​មួយ​ទៀត​​ សម្លាប់​​មនុស្ស​​យ៉ាង​តិច ៩នាក់ទៀត​

 

ចុចអាន៖ ទិដ្ឋភាព​ថត​ពី​លើ​អាកាស​បង្ហាញ​ពី​តំបន់​ផ្ទុះ​នៅ​ចិន​ស្ទើរ​​រាប​ដល់​ដី

 

ប្រែ​សម្រួល៖​ឡេង ភារុណ
ប្រភព៖ mirror