​ចង​.ក​​បញ្ចប់​ជីវិត​ដោយ​សារ​​មាន​ប្រពន្ធច្រើន និងជំពាក់លុយ​​គេ​ច្រើន​នាក់​

ខេត្ត​ព្រះសីហនុ ៖ ​​​បុរស​ម្នាក់​​​បាន​​ធ្វើ​អត្ត​ឃាតដោយ​ចង.ក​សម្លាប់​​ខ្លួន​​​បង្ក​ការ​ភ្ញាក់​ផ្អើ​លកាលពី​​វេលាម៉ោង​​១០និង​៣០នាទី​ព្រឹក​ថ្ងៃទី​២២ តុលា ២០១៥​ នេះ​​ ​នៅ​​​ក្រុម​ហ៊ុន​សន្តិ​សុខ​ឯក​ជន​​CGS ​ស្ថិត​នៅ​ក្រុម​១ ភូមិ​៣ សង្កាត់​២ ក្រុង​ព្រះសីហនុ ។​

កម្លាំង​ការិយាល័យ​បច្ចេក​ទេស​វិទ្យា​សាស្ត្រ​​ រួម​ជា​មួយ​លោក​វេជ្ជ​បណ្ឌិត សែជូ សិទ្ធិជោតិ និង​កម្លាំង​ពាក់ព័ន្ធ​​ចុះ​ទៅពិនិត្យ​​ និង​ធ្វើ​​កោសល្យវិច័យ​សាក​សព​​​នៅ​កន្លែង​កើតហេតុ​ខាង​លើ​ ​​ជា​លទ្ធផល​​​ បាន​បង្ហាញ​​ឱ្យ​ឃើញ​​ថា ​​បុរស​ដែល​​ចង​.​ក​ធ្វើ​អត្ត​ឃាត​​​រូប​នេះ​​ឈ្មោះ ប៉ែន ដានី ​អាយុ​៤៨​ឆ្នាំ ​ជា​បុគ្គលិក​​របស់​ក្រុមហ៊ុន​​សន្តិសុខ​ឯក​ជន​​CGS ​ពិត​ជា​​​ស្លាប់​ដោយ​សារ​​​ចង.ក​​ធ្វើ​អត្ត​ឃាត​ប្រាកដមែន ។​ មូល​ហេតុ​​​​បណ្តាល​មក​ពី បុរស​រូប​នេះ​មាន​ប្រពន្ធច្រើន និង​ជំពាក់​លុយ​គេ​ច្រើន​នាក់​ពេក ។​

សព​​​ត្រូវ​បាន​​រក្សា​ទុក​នៅ​​កន្លែង​​កើតហេតុ រង់​ចាំ​សាច់​ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕