ព្រះមហាក្សត្រ​បាន​យាង​មកដល់​មាតុប្រទេស​វិញ​ហើយ

​រាជធានី​ភ្នំពេញ​៖ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បាន​យាង​មកដល់​មាតុប្រទេស​វិញ ហើយ​នៅ​ម៉ោង​១១ និង​០០​នាទី​ថ្ងៃនេះ បន្ទាប់ពី​យាង​បំពេញ​ទស្សនកិច្ច និង​សម្រាក​ព្រះកាយ នៅ​ប្រទេស​វៀតណាម រយៈពេល​៤​ថ្ងៃ​។​

​នៅក្នុង​ព្រះរាជដំណើរ​យាង មកកាន់​មាតុប្រទេស​វិញ​នេះ មាន​មន្ត្រីជាន់ខ្ពស់​កំពូលៗ បាន​អញ្ជើញ​ចូលរួម ទទួល​ដំណើរ​យាង​និវត្តន៍​មាន​៖ សម្តេច សាយ ឈុំ​, សម្តេច ហេង សំរិន និង សម្តេច ហ៊ុន សែន ព្រមទាំង​មន្ត្រីជាន់ខ្ពស់ សំខាន់ៗ​ជាច្រើនរូប​ទៀត​៕

ព្រះមហាក្សត្រ​បាន​យាង​មកដល់​មាតុប្រទេស​វិញ​ហើយ
ព្រះមហាក្សត្រ​បាន​យាង​មកដល់​មាតុប្រទេស​វិញ​ហើយ
ព្រះមហាក្សត្រ​បាន​យាង​មកដល់​មាតុប្រទេស​វិញ​ហើយ