​មនុស្ស​៩​នាក់​បាន​ស្លាប់​ដោយសារ​ផ្ទុះ​រោងចក្រ​គីមី​ថ្មី​មួយទៀត​នៅ​ចិន​

ចិន​៖​មនុស្ស​យ៉ាងហោចណាស់​ចំនួន​៩​នាក់​បាន​ស្លាប់ និង​២​នាក់​ផ្សេងទៀត​រងរបួស​ក្នុង​ហេតុការណ៍​ផ្ទុះ​រោងចក្រ​គីមី​ថ្មី​មួយទៀត​ឈ្មោះ Tianbao Chemical Industry Corporation នៅក្នុង​ខេត្ត​សាន​ទុង ប្រទេស​ចិន​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​។ នេះ​បើតាម​សារព័ត៌មាន​ចិន​ស៊ីន​ហួរ​។​

​ទោះជា​យ៉ាងណា​គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​ការផ្ទុះ នេះ​នៅឡើយ​ទេ ដោយ​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​។ ចំណែក​អត្តសញ្ញាណ​របស់​សាកសព ដោយសារតែ​ឆេះ​រោល​ខ្មៅ​មើល​មិន​ស្គាល់ ត្រូវបាន​ក្រុម​អ្នកជំនាញ​យក​ធ្វើតេស្ត DNA ហើយ​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​៣១ ខែសីហា​កន្លងទៅ​រោងចក្រ​គីមី​ដ៏​ធំ នៅ​ទីក្រុង​កំពង់ផែ​ធាន​ជីន ប្រទេស​ចិន​ក៏បាន​ផ្ទុះ​ដោយ​សម្លាប់​ប្រជាជន និង​ភ្ញាក់​ងារ​ពន្លត់​អគ្គិភ័យ​១៧៣​នាក់ ខណៈដែល​ទំហំ​នៃ​ការខូចខាត​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ផងដែរ​៕

​មនុស្ស​៩​នាក់​បាន​ស្លាប់​ដោយសារ​ផ្ទុះ​រោងចក្រ​គីមី​ថ្មី​មួយទៀត​នៅ​ចិន​