ចង​.ក​​បញ្ចប់​ជីវិត​ដោយ​សារ​​មាន​ ប្រពន្ធច្រើន និងជំពាក់លុយ​​គេ​ច្រើន​នាក់​

ខេត្ត​ព្រះសីហនុ ៖ ​​​បុរស​ម្នាក់​​​បាន​​ធ្វើ​អត្ត​ឃាតដោយ​ចង.ក​សម្លាប់​​ខ្លួន​​​បង្ក​ការ​ភ្ញាក់​ផ្អើ​ល កាលពី​​វេលាម៉ោង​​១០និង​៣០នាទី​ព្រឹក ​ថ្ងៃទី​២២ តុលា ២០១៥​ នេះ​​ ​នៅ​​​ក្រុម​ហ៊ុន​សន្តិ​សុខ​ ឯក​ជន​​CGS ​ស្ថិត​នៅ​ក្រុម​១ ភូមិ​៣ សង្កាត់​២ ក្រុង​ព្រះសីហនុ ។​

កម្លាំង​ការិយាល័យ​បច្ចេក​ទេស​វិទ្យា​សាស្ត្រ​​ រួម​ជា​មួយ​លោក​វេជ្ជ​បណ្ឌិត សែជូ សិទ្ធិជោតិ និង​កម្លាំង​ ពាក់ព័ន្ធ​​ចុះ​ទៅពិនិត្យ​​ និង​ធ្វើ​​កោសល្យវិច័យ​ សាក​សព​​​នៅ​កន្លែង​កើតហេតុ​ខាង​លើ​ ​​ជា​លទ្ធផល​​​ បាន​បង្ហាញ​​ឱ្យ​ឃើញ​​ថា ​​បុរស​ដែល​​ចង​.​ក​ធ្វើ​អត្ត​ឃាត​​​ រូប​នេះ​​ឈ្មោះ ប៉ែន ដានី ​អាយុ​៤៨​ឆ្នាំ ​ជា​បុគ្គលិក​​របស់​ ក្រុមហ៊ុន​​សន្តិសុខ​ឯក​ជន​​ CGS ​ពិត​ជា​​​ស្លាប់​ដោយ​ សារ​​​ចង.ក​​ធ្វើ​ អត្ត​ឃាត​ប្រាកដមែន ។​ មូល​ហេតុ​​​​បណ្តាល​មក​ពី បុរស​រូប​នេះ​ មាន​ប្រពន្ធច្រើន និង​ជំពាក់​លុយ​ គេ​ច្រើន​នាក់​ពេក ។​

សព​​​ត្រូវ​បាន​​រក្សា​ទុក​នៅ​​កន្លែង​​កើតហេតុ រង់​ចាំ​សាច់​ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​ តាម​ប្រពៃណី ៕

ចង​.ក​​បញ្ចប់​ជីវិត​ដោយ​សារ​​មាន​ ប្រពន្ធច្រើន និងជំពាក់លុយ​​គេ​ច្រើន​នាក់​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត