ក្មេងស្ទាវ២ក្រុម ជិះម៉ូតូដេញវាយគ្នា លើផ្លូវវេងស្រេង ជ្រុលទៅបុក រថយន្តលាន់ ស្នូរដូចរន្ទះ ស្លាប់ម្នាក់ របួសធ្ងន់២នាក់

ភ្នំពេញ៖ ក្មេងស្ទាវពីរក្រុម មានគ្នា៤នាក់ បានជិះម៉ូតូពីរគ្រឿង ដេញវាយគ្នា តាមផ្លូវមកដល់ផ្លូវបំបែក វាក់អឺនឹងរថយន្ត Lexus មួយគ្រឿង បណ្តាលឲ្យបុកពេញទំហឹងស្លាប់មួយ និងរបួសធ្ងន់ពីរនាក់ កាលពីវេលាម៉ោង ១១និង៤០នាទី យប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ តាមផ្លូវវេងស្រេង ត្រង់ច្រកចូលទៅភូមិដីថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនកើតហេតុបានឃើញ ក្រុមក្មេងស្ទាវពីរក្រុមមានគ្នាបួននាក់ ជិះម៉ូតូពីរគ្រឿងមានម៉ាក Suzuki Nex និង Lets ដោយជិះតាមផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច ដោយដេញវាយគ្នាយ៉ាងអនាធិបតេយ្យ លុះជិះមកដល់ផ្លូវបំបែកចូលទៅភូមិដីថ្មី ក៏វាក់អឺនឹងរថយន្ត Lexus ពណ៌ខ្មៅមួយគ្រឿង (មិនចាំស្លាកលេខ) ធ្វើឲ្យម៉ូតូទាំងពីរគ្រឿង បានបុកចំពីមុខរថយន្ត ពេញទំហឹងបណ្តាលឲ្យក្មេងម្នាក់ ដែលជិះម៉ូតូ Lets បោកក្បាលស្លាប់ភ្លាមៗ និងកន្លែងចំណែក អ្នកដែលជិះម៉ូតូ Nex រងរបួសធ្ងន់បាក់ជើង ទាំងពីរនាក់ ត្រូវបានដឹកទៅសង្គ្រោះ បន្ទាន់ផងដែរ។

ដោយឡែករថយន្តដែលម៉ូតូបុកហើយនោះ បានបើកគេចរត់បាត់ ហើយសពរបស់ក្មេងស្ទាវនោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី ដោយឡែកម៉ូតូទាំងពីរគ្រឿង ត្រូវបានយកទៅរក្សារទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ៕

ក្មេងស្ទាវ២ក្រុម ជិះម៉ូតូដេញវាយគ្នា លើផ្លូវវេងស្រេង ជ្រុលទៅបុក រថយន្តលាន់ ស្នូរដូចរន្ទះ ស្លាប់ម្នាក់ របួសធ្ងន់២នាក់
ក្មេងស្ទាវ២ក្រុម ជិះម៉ូតូដេញវាយគ្នា លើផ្លូវវេងស្រេង ជ្រុលទៅបុក រថយន្តលាន់ ស្នូរដូចរន្ទះ ស្លាប់ម្នាក់ របួសធ្ងន់២នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត