ចងកធ្វើអត្តឃាត ព្រោះជំពាក់លុយ គេច្រើន

ព្រះសីហនុ ៖ បុរសជាសន្តិសុខ ក្រុមហ៊ុនឯកជនCGS ម្នាក់ បានចងកធ្វើអត្តឃាត នៅក្នុងក្រុមហ៊ុន ។ ហេតុការណ៍នេះ បានភ្ញាក់ឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ នៅក្នុងក្រុមហ៊ុនដែលមានទី តាំងនៅក្នុង ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៉ែន ដានី ភេទប្រុស អាយុ៤៨ឆ្នាំ ជាបុគ្គលិក ក្រុមហ៊ុន ឯកជនសន្តិសុខ ឯកជន CGS ។

សមត្ថកិច្ចបានបន្តថា មូលហេតុដែលបណ្តាលឲ្យជនរងគ្រោះ ចងកធ្វើអត្តឃាតបែបនេះ គឺមកពីជនរងគ្រោះ មានប្រពន្ធច្រើន និងជំពាក់គេច្រើនទៀតផង។

ក្រោយពិនិត្យនិងធ្វើកោសល្យវិច័យរួច សពជនរងគ្រោះ ប្រគល់ទៅឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាម ប្រពៃណី៕

ចងកធ្វើអត្តឃាត ព្រោះជំពាក់លុយ គេច្រើន