សម្តេចក្រុមព្រះ បញ្ជាក់ជំហរជាថ្មី មិនចូលរួមចង សម្ព័ន្ធជាមួយCNRP

ភ្នំពេញ ៖ ជាថ្មីម្តងទៀត សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្ស ហ្វ៊ុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥នេះ បានបញ្ជាក់ជំហរ របស់ព្រះអង្គសាជាថ្មីថា មិនចុះចូលនឹង មិនចងសម្ព័ន្ធមេត្រីភាព ជាមួយគណបក្សសង្រ្គោះជាតិ(CNRP)របស់ លោក សម រង្ស៊ី និង លោក កឹម សុខាឡើយ បើទោះបីជាស្ថិត នៅក្នុងកាលៈទេសៈណាក៏ដោយ ទាំងនៅពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត់។

ការថ្លែងបញ្ជាក់ពីជំហររបស់ព្រះអង្គនាពេលនេះ បានធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយលោក សយ សុភាពអគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២២ តុលានេះ ។

ព្រះអង្គបានមានព្រះបន្ទូលថា សូម្បីតែនៅក្នុងកម្មវិធីនយោបាយ របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ក៏ពុំបានដាក់បញ្ចូលអំពីការចងសម្ព័ន្ធនេះឡើយ។

សូមបញ្ជាក់ថា កាលពីដើមខែតុលា ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិមានបំណងចង់ជួបជាមួយសម្តេចក្រុមព្រះ ប្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ប៉ុន្តែថ្ងៃទី ១៤ តុលា គណបក្ស សង្គ្រោះជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានបញ្ជាក់ថា លោក សម រង្ស៊ី បាននឹងកំពុងបំពេញ បេសកកម្ម និងជួបសកម្មជននៅប្រទេសបារាំង ហើយនៅក្នុងពេលបំពេញបេសកកម្មនេះ លោក សម រង្ស៊ី មិនទាន់មានគម្រោងជួបជាមួយ នឹងថ្នាក់ដឹកនាំ ឬប្រធានគណបក្សណាមួយឡើយ។ព្រមជាមួយគ្នានោះដែរ លោក កឹម សុខា ក៏បានលើកឡើងថា CNRPគ្មានបំណងទៅចង់សម្ព័ន្ធជាមួយគណបក្សកំបុតកំបាក់ឡើយ៕

សម្តេចក្រុមព្រះ បញ្ជាក់ជំហរជាថ្មី មិនចូលរួមចង សម្ព័ន្ធជាមួយCNRP