លោក អ៊ុត សំអន អភិបាលខេត្ត ចូលរួមគោរព វិញ្ញាណក្ខន្ធព្រះសព ព្រះអនុគណ ស្រុកបារាយណ៍

កំពង់ធំ៖ នៅរសៀលថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៥ លោក អ៊ុត សំអន អភិបាលនៃគណៈអភិបាល ខេត្តកំពង់ធំ រួមនិងសហការី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធ ព្រះសព ព្រះគ្រូ លឿង ហ៊ុំ ព្រះវិន័យធរគណខេត្តកំពង់ធំ- ព្រះអនុគណ ស្រុកបារាយណ៍ និងជាព្រះគ្រូចៅអធិការវត្តព្រៃតាត្រាវ ស្ថិតនៅឃុំ បល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលបានទទួលអនិច្ចធម្ម ថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយរោគាពាធ ព្រះសពព្រះចៅអធិការ កំពុងតម្កល់ធ្វើបុណ្យ តាមប្រពៃណីព្រះពុទ្ធសាសនា រយៈពេល ៧ថ្ងៃ ។

ជីវប្រវត្តិរូបសង្ខេបព្រះគ្រូ លឿង ហ៊ុំ  ប្រសូត្រនៅឆ្នាំ១៩៥៣ ព្រះអង្គបានបួសជាសាមណេរ នៅព័ទ្ធសីមាវត្តព្រៃតាត្រាវ ក្នុងជន្មាយុ ១៥ឆ្នាំ ហើយបានលាចាកសិក្ខាបទ នៅឆ្នាំ១៩៥៧ ក្នុងជន្មាយុ ១៩ឆ្នាំ ដោយស្រឡាញ់ព្រះពុទ្ធសាសនាព្រះអង្គ បានចូលសាងផ្នួសជាលើកទី២ នៅឆ្នាំ១៩៩០ នៅក្នុងព័ទ្ធសីមា វត្តឥន្ត្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ។ ក្រោយមកទៀត ព្រះគ្រូ លឿង ហ៊ុំ  ត្រូវបាន តែងតាំង ជាព្រះអនុគណស្រុកបារាយណ៍ និងជាព្រះវិន័យធរគណខេត្តកំពង់ធំ ។ អំឡុងពេលនោះមក ព្រះអង្គបានដឹកនាំកសាងសមិទ្ធផលនានា ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្នុងស្រុកបារាយណ៍ រហូតទទួលបានគ្រឿងឥស្សរិយយសពីថ្នាក់ដឹកនាំ ខេត្ត និងសម្តេចនាយករដ្ឋមន្ត្រី ជាច្រើនគ្រឿង ព្រមទាំងការគោរពសរសើរពីសិស្សគណ ព្រះសង្ឃ ពុទ្ធបរិស័ទ្ធគ្រប់មជ្ឍដ្ឋាន រហូតជិវិតចុងក្រោយរបស់ព្រះអង្គ។

ក្នុងឱកាសដ៏ក្រៀមក្រំនោះ លោក អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្ត តាងនាមឲ្យក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានសម្តែងនូវការសោកស្តាយ អាឡោះអាល័យ នូវការបាត់បង់ព្រះគ្រូអនុគណ និងជាព្រះចៅអធិការវត្តព្រៃតាត្រាវ គឺជាការបាត់បង់ធនធានដ៏សំខាន់ និងធំធេង សម្រាប់ការដឹកនាំ អប់រំ ប្រៀនប្រដៅ ព្រះធម៌ នៃព្រះសម្មាសម្មពុទ្ធ សម្រាប់ចំលងដល់គ្រហស្ថ ពុទ្ធសាសនិក ក្មេងជំនាន់ក្រោយ និងសូមចូលរួមមរណទុក្ខជាមួយ ព្រះតេជគុណគ្រប់ព្រះអង្គ និងសាច់សាលោហិត ញាត្តិញោម ពុទ្ធរិស័ទ្ធចំណុះជើងវត្ត សិស្សគណ ទាំងអស់ដោយក្តីអាឡោះអាល័យជាទីបំផុត ព្រមទាំងសូមឧទ្ទិស ដល់ដួងវិញ្ញាណក្ខន្ធព្រះអង្គ ទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕