កម្មករ​សំណង់​ម្នាក់​ត្រូវ​​ខ្សែ​ភ្លើងឆក់​សន្លប់​ នៅក្រុង​ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កម្មករ​សំណង់​​​ម្នាក់ ​បាន​ត្រូវ​ម្ចាស់ផ្ទះ និងកម្មករ​ដូច​គ្នាដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីកឯកជន រួចបញ្ជូនបន្ត​ទៅ​សង្គ្រោះ​មន្ទី​រ​ពេទ្យ​បង្អែក​ចំ​ការ​ចេក ​ក្រុង​ព្រះសីហនុ បន្ទាប់​ពី​ត្រូវ​​​ខ្សែភ្លើង​ឆក់​​រង​របួសធ្ងន់​​រហូត​សន្លប់​បង្ក​ការ​ភ្ញាក់​ផ្អើល កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ​តុលា​ ​​២០១៥ ​នៅ​​​ផ្ទះ​ទើប​សាងសង់​​រួច ​ស្ថិត​ក្នុងភូមិ​៥ ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​ ។

​មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​​ដឹង​ថា ​បុរស​រងគ្រោះ ឈ្មោះ​ ហ៊ី តូ ​អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ខេត្តកំពត​​ ជាកម្មករ​សំណង់​ម្នាក់ដោយសារ​តែ​ការ​ធ្វេសប្រហែស​​​​​ទើប​​ត្រូវ​ខ្សែភ្លើង​​ឆក់​ស្ទើ​រស្លាប់​ស្ទើ​រ​រស់​បែប​នេះ​ ៕