សហគ្រាស​ខ្នាត​តូច​ត្រូវការ​ទាំង​ឥណទាន​និង​ទីផ្សារ​ផង​ដែរ

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ អគ្គនាយក​ប្រតិបត្តិ​របស់​គ្រឹះស្ថាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (INDEF) លោកស្រី Enny Sri Hartati ថ្លែង​ថា ៖ «​ក្រៅ​តែ​ពី​ការ​ផ្តល់​នូវ​ឥណទាន​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ផ្គត់ផ្គង់​ដល់​បណ្តា​សហគ្រាស​ខ្នាត​តូច​និង​មធ្យម ជាមួយនឹង​ព័ត៌មាន​ស្តី​ពី​ផលិតផល​ដែល​គេ​ចង់បាន​ផង​ដែរ ជា​ពិសេស​ក្នុង​ទីផ្សារ​បរទេស​» ។

លោកស្រី​បន្ថែម​ថា ៖ «​ការងារ​នេះ គួរតែ​ត្រូវ​បាន​ទទួល​រ៉ាប់រង​ដោយ​គ្រឹះស្ថានបច្ចេកទេស​ក្រោម​ចំណុះ​ក្រសួង​មួយ​ចំនួន ជា​ពិសេស​បញ្ជីរាយនាម​ឈ្មោះ​ស្ថាប័ន​ជំនួញ​តែ​ម្តង ។ ហិរញ្ញវត្ថុ​មានការ​ជួយ​ជ្រោមជ្រែង​ពី​រដ្ឋាភិបាល​សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​បើក​អាជីវកម្ម​ជា​រឿង​សំខាន់ ប៉ុន្តែ​ព័ត៌មាន​ពី​ផលិតផល​ដែល​គេ​ចង់បាន​លើ​ទីផ្សារ​បរទេស គឺ​មិនមែន​ជា​ការ​បន្ទាន់​ឡើយ​» ។

ផែនការ​សេដ្ឋកិច្ច​លើក​ទី​៤ ដែល​បាន​ប្រកាស​កន្លង​មក គឺ​ផ្តោត​លើ​ការ​កែទម្រង់​ប្រាក់​ឈ្នួល និង​ការ​ធ្វើ​ឲ្យ​កាន់តែ​ទូលំទូលាយ​ចំពោះ​នីតិវិធី​ឥណទាន​សម្រាប់​បណ្តា​សហគ្រាស​ខ្នាត​តូច តាម​រយៈ​កម្មវិធី​ឥណទាន​ខ្នាត​តូច (KUR) និង​ឥណទាន​សម្រាប់​ការ​នាំ​ចេញ​ទំនិញ ។

លោកស្រី​ឲ្យ​ដឹង​ទៀត​ថា ៖ «​ទីភ្នាក់ងារ​ហិរញ្ញវត្ថុ​នាំ​ចេញ​របស់​ឥណ្ឌូ​ណេ​ស៊ី (LPEI) នឹង​ជួយ​ដល់​ផ្នែក​ហិរញ្ញវត្ថុ ប៉ុន្តែ​ចាំបាច់​ត្រូវ​មានការ​ផ្សារ​ភ្ជាប់​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បើក​ឲ្យ​មានដំណើរ​ការ​នៃ​ព័ត៌មាន​អំពី​ទីផ្សារ ។ ម្យ៉ាងទៀត វា​នឹង​ក្លាយជា​កាក​សំណល់ ប្រសិនបើ​ផលិតផល​នោះ​មិន​អាច​ជួយ​ទ្រទ្រង់​ទីផ្សារ​អន្តរជាតិ​បាន​» ។
រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក Bambang Brodjonegoro បាន​សង្កត់ធ្ងន់​ថា ៖ «​ឥណ្ឌូ​ណេ​ស៊ី​ត្រូវការ​អភិវឌ្ឍ​ផលិតផល​ឧស្សាហកម្ម​របស់​ខ្លួន​ដើម្បី​បង្កើន​តម្លៃ​ទំនិញ ។ ក្រៅពី​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ អនាគត​របស់​ឥណ្ឌូ​ណេ​ស៊ី គឺ​ផលិតផល​កែ​ច្នៃ​ដែល​មិនមែន​ត្រឹមតែ​ជា​វត្ថុធាតុដើម​នោះ​ឡើយ​» ៕