​អត្ថប្រយោជន៍​នៃ​ចេក​ដែលមាន​ស្នាម​អ៊ុច​ខ្មៅ​

​អត្ថប្រយោជន៍​នៃ​ចេក​ដែលមាន​ស្នាម​អ៊ុច​ខ្មៅ​

​នៅពេល​ដែល​អ្នកទិញ​ចេក អ្នក​មិន​ចូលចិត្ត​ទិញ​ចេក​ដែលមាន​ស្នាម​អ៊ុច​ខ្មៅ​ទេ ព្រោះ​វា​មើល​ទៅ​មិន​ស្អាត ហើយ​គួរឲ្យខ្លាច ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​វា​មាន​អត្ថប្រយោជន៍​ជាច្រើន​ដែល​អ្នកនឹង​ស្មាន​មិន​ដល់ ដូចនេះ​ក្រោយពេល​ដែល​អ្នក​ស្វែង​យល់​រួច ចូល​អ្នកទិញ​ចេក​ទាំងនោះ​បរិភោគ​ជំនួស​ចេក​ដែល​មើលទៅ​ស្អាត តែ​បែរជា​គ្មាន​អត្ថប្រយោជន៍​ទៅវិញ​។ តើ​ចេក​ដែល​មាន​ស្នាម​អ៊ុច​ខ្មៅ​ផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​អ្នក​?
ជំងឺ​ខ្វះ​ឈាម​
​បើ​អ្នក​តែងតែ​មាន​អា​ការៈវិល​មុខ ឬ​ងងឹតមុខ នោះ​អាច​បញ្ជាក់បាន​ថា​អ្នក​ប្រហែលជា​មាន​ជំងឺ​ខ្វះ​ឈាម នោះ​អ្នក​អាច​បរិភោគ​ចេក​នោះ​បាន ព្រោះ​មាន​ធាតុ​ដែក ដែល​អាច​ធ្វើឲ្យ​អ្នក​គ្មាន​ជំងឺ​នេះ​។​
 
​ជំងឺលើសឈាម​
​បើ​អ្នក​មាន​ជំងឺលើសឈាម អ្នក​អាច​បរិភោគ​ចេក​នេះ​បាន ព្រោះ​វា​មាន​ប៉ូ​តា​ស្យូម​ខ្ពស់ ដែល​អាច​ធ្វើឲ្យ​សំពាធ​ឈាម​អ្នក​ឆាប់​ចុះ ដូចនេះ​ចំពោះ​អ្នក​ដែល​មាន​ជំងឺលើសឈាម អ្នក​អាច​បរិភោគ​វា​បាន​។​
ទល់​លាមក​
​នៅពេល​ដែល​អ្នក​មាន​អាការៈ​ទល់លាមក អ្នក​អាច​បរិភោគ​វា​បាន ព្រោះ​វា​មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​ធ្វើឲ្យ​ពោះវៀន និង​ក្រពះ​អ្នក​ដំណើរការ​ល្អ​ឡើង​វិញ នោះ​អ្នកនឹង​ងាយស្រួល​បត់ជើង ដោយ​មិន​ចាំបាច់​ប្រើ​ថ្នាំ​ដើម្បី​ធ្វើឲ្យ​វាជុះ​ទេ​។​
ជំងឺ​ឈឺក្រពះ
​នៅពេល​ដែល​អ្នក​ឈឺក្រពះ អ្នក​អាច​បរិភោគ​វា​បាន ព្រោះ​វា​មាន​សារធាតុ​ជាច្រើន រួម​ជាមួយ​វា​មាន​លក្ខណៈ​ទន់ ជា​ហេតុ​ដែល​ល្អ​ចំពោះ​ក្រពះ​អ្នក​ណាស់ ហើយ​ថែមទាំង​អាច​កាត់បន្ថយ​អាស៊ី​តនៃ​ក្រពះ​អ្នក​មិន​ឲ្យ​បញ្ចេញ​ច្រើន​ទៀតផង នោះ​ក្រពះ​អ្នកនឹង​មិនសូវ​ឈឺ​ឡើយ​។​
ផ្តាច់​បារី​
​ការជក់បារី​ពិតជា​ប៉ះពាល់​ដល់​សុខភាព​អ្នក​ណាស់ ដូចនេះ​បើ​អ្នក​ចង់​ផ្តាច់​បារី ហើយ​ពិបាក​ក្នុង​ការផ្តាច់ អ្នក​អាច​បរិភោគ​ចេក​បាន ព្រោះ​វា​មាន​វីតាមីន​B6 និង​B12 រួម​ជាមួយ​ប៉ូ​តា​ស្យូម និង​ម៉ាញេស្យូម ដូចនេះ​វា​ងាយ​ជួយ​ឲ្យ​អ្នកអាច​ផ្តាច់បារី​ណាស់​៕
​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី22  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។