លេច​ចេញ​​គូ​ប្រជែង​ថ្មី​របស់ Honda MSX នឹង​ដាក់​លក់​នៅ​ឆ្នាំ​ក្រោយ

លេច​ចេញ​​គូ​ប្រជែង​ថ្មី​របស់ Honda MSX នឹង​ដាក់​លក់​នៅ​ឆ្នាំ​ក្រោយ

ក្រុមហ៊ុន​​ Kawasaki នឹង​បង្ហាញ​ម៉ូតូ​ជំនាន់​ថ្មី​របស់​ខ្លួន​មួយ​ម៉ូដែល​ឈ្មោះ​ថា Kawasaki Z125 ​ដែល​ត្រូវ​បាន​គេ​ស្គាល់ភ្លាម​​ថា​ជា​គូ​ប្រជែង​ថ្មី​ជា​មួយ​នឹង​ Honda MSX  របស់​ក្រុមហ៊ុន​ហុងដា។

 

លេច​ចេញ​​គូ​ប្រជែង​ថ្មី​របស់ Honda MSX នឹង​ដាក់​លក់​នៅ​ឆ្នាំ​ក្រោយ

  Kawasaki Z125

 

Z125 ​​គឺ​ជា​ជំនាន់​ថ្មី​មួយ​ក្នុង​ចំណោម​ត្រកូល​ Z របស់​ក្រុមហ៊ុន​ Kawasaki។ ប៉ុន្តែ​ត្រកូល​ Z ​ជំនាន់​ថ្មី​នេះ​គឺ​មាន​រាង​តូច​ជាង​​ជំនាន់​មុន​ ដូច​ជា​ Z800 និង Z1000។ ​ដោយ​មាន​​រូបរាងតូច​ស្រដៀង​ និង​​មាន​កម្លាំង​ម៉ាស៊ីន​ ១២៥ សេសេ​ដូច​គ្នា​​ ទើប​ Kawasaki Z125 ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គូ​ប្រជែង​ថ្មី​របស់​ Honda MSX ដែល​កំពុង​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន​នេះ។

 

ក្រុមហ៊ុន Kawasaki ​ នឹង​ប្រកាស​ជា​ផ្លូវការ​​នូវ​ម៉ូតូ​ជំនាន់​ថ្មី​របស់​ខ្លួន​នេះ​ដំបូង​គេ​នៅ​ក្នុង​ព្រឹត្តិការពិព័រណ៍​​រថយន្ត​នៅ​​​ប្រទេស​ជប៉ុន​នា​ចុង​ខែ​នេះ​ ហើយ​​ក៏​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​ ​នឹង​ដាក់​លក់​ក្នុង​ទីផ្សារ​ទូទាំង​​​ក្នុង​ពិភព​លោក​នៅ​ក្នុង​ឆ្នាំ ២០១៦៕

 

លេច​ចេញ​​គូ​ប្រជែង​ថ្មី​របស់ Honda MSX នឹង​ដាក់​លក់​នៅ​ឆ្នាំ​ក្រោយ

 Honda MSX

 

អាន​បន្ត៖ ហុង​ដា​ទើប​បង្ហាញ​​​ CBR ស៊េរី​ ២០១៦ បួន​ម៉ូដែល​​ ត្រូវ​ចិត្ត​សម្រាប់​អ្នក​ជិះ​ម៉ូតូ​ស្ព័រ

 

ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ autoevolution