Hyundai ធ្វើ​តេស្ត​បុក​កម្ទេច​រថយន្ត​ស្ដែង​ៗ​ដើម្បី​បញ្ជាក់​ពី​គុណភាព​


Hyundai ធ្វើ​តេស្ត​បុក​កម្ទេច​រថយន្ត​ស្ដែង​ៗ​ដើម្បី​បញ្ជាក់​ពី​គុណភាព​

​​​​​​​​​​​ក្រុមហ៊ុន​ Hyundai បានរៀប​ធំ​​កម្មវិធី​មួយ​ឡើង​ដើម្បី​ធ្វើ​តេស្ត​បុក​កម្ទេច​រថយន្ត​របស់​ខ្លួន​ ក្នុង​គោល​បំណង​លុប​បំបាត់​ពាក្យ​ចចាមអារ៉ាម​​​អំពី​គុណភាព​នៃ​រថយន្ត​​ដែល​គេ​បាន​ផលិត។

 

Hyundai ធ្វើ​តេស្ត​បុក​កម្ទេច​រថយន្ត​ស្ដែង​ៗ​ដើម្បី​បញ្ជាក់​ពី​គុណភាព​

 

កន្លង​មក​ធ្លាប់​មាន​អតិថិជន​មួយ​ចំនួន​បាន​ត្អូញត្អែរ​អំពី​គុណភាព​​នៃ​ការ​ផលិត​ នឹង​កង្វះ​ខាត​នៃ​គ្រឿង​បន្លាស់។ ​អតិថិជន​មួយ​ចំនួន​ទៀត​​ក៏​បាន​អះអាង​ដែរ​ថា​គ្រឿង​បន្លាស់​ដែល​ក្រុមហ៊ុន​ប្រើ​សម្រាប់​ផលិត​រថយន្ត​ម៉ូដែល​ Sonata នៅ​ប្រទេស​កូរ៉េ​មាន​គុណភាព​​អន់​ជាង​រថយន្ត​ដែល​ផលិត​នៅ​សហរដ្ឋអាមេរិក។

 

ដើម្បី​ជា​ការ​បញ្ជាក់​ពី​គុណភាព​ផលិត​របស់​ខ្លួន​ក្រុមហ៊ុន​ Hyundai ក៏​បាន​រៀប​ចំ​កម្មវិធី​មួយ​ឡើង​ដោយ​យក​រថយន្ត Sonata ​ដែល​ផលិត​នៅ​ប្រទេស​ពីរ​ផ្សេង​គ្នា​មក​ធ្វើ​ការ​បុក​កម្ទេច។ នៅ​ក្នុង​វីដេអូ​រថយន្ត​ពណ៌​ក្រហម​គឺ​ផលិត​ឡើង​នៅ​សហរដ្ឋអាមេរិក​ និង​ រថយន្ត​ពណ៌​ខៀវ​ផលិត​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ផ្ទាល់។

 

ចង់​ដឹង​ថា​រថយន្ត​ទាំង​ពីរ​មាន​គុណភាព​ដូច​គ្នា​ឬ​យ៉ាង​ណា​នោះ​ទៅ​ទស្សនា​វីដេអូ​ដូច​ខាង​ក្រោម៖

 

​​​​​​​

បន្ទាប់​ពី​ទស្សនាហើយ​តើ​ប្រិយមិត្តយល់​យ៉ាង​ដែរ​ចំពោះ​គុណភាព​នៃ​រថយន្ត​ទាំង​ពីរ? តើ​វា​​ដូច​ជា​ពាក្យ​ចចាមអារ៉ាម​​ឬ​ទេ?

 

ចុច​អាន៖ បុគ្គលិក​ Google ​ម្នាក់​​សុខ​​ចិត្ត​រស់​នៅ​ក្នុង​ឡាន​ដឹក​ទំនិញ​​ជំនួសផ្ទះ​ជួល​ដើម្បី​សន្សំ​ប្រាក់

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AutoEvolution