ធ្លាយ​រឿង​ពុក​រលួយ​និង​បក្ខពួក​និយម​នៅ​វិទ្យាស្ថាន​អភិវឌ្ឍន៍​សហគ្រិនភាព​កម្ពុជា​-​ឥណ្ឌា​ ក្រោម​ក្លៀក​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​

​មន្ត្រីរាជការ​បម្រើ​ការងារ​នៅ​វិទ្យាស្ថាន​អភិវឌ្ឍន៍​សហគ្រិនភាព​កម្ពុជា​-​ឥណ្ឌា​ (​អតីត​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សហគ្រិន​កម្ពុជា​-​ឥណ្ឌា​)​ ក្រោម​ឱវាទ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដែល​មាន​ឯកឧត្តម​ បណ្ឌិត​ អ៊ិ​ត​ សំ​ហេង​ ជា​រដ្ឋមន្ត្រី​ បាន​សម្តែង​នូវ​ការ​រិះគន់​ចំពោះ​អំពើ​ពុក​រលួយ​ បក្ខពួក​និយម​ និង​ការ​តែងតាំង​មុខ​តំណែង​មន្ត្រី​មួយ​ចំនួន​មាន​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​វិទ្យាស្ថាន​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​របស់​មន្ត្រីរាជការ​ដែល​សកម្ម​ខិតខំ​បំពេញការងារ​ ។​

​ក្រុម​មន្ត្រី​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​តែងតាំង​មុខ​តំណែង​លោក​ ម៉ិ​ល​ ផូ​ មាន​ភាព​មិន​ប្រក្រតី​(១​ឆ្នាំ​ឡើង​តំណែង​២​ដង​ ហើយ​ឡើង​ផ្លោះ​រំលង​ឋានានុក្រម​)​ ពោល​គឺ​ ៖​ គិត​ត្រឹម​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៥​ លោក​ ម៉ិ​ល​ ផូ​ ជា​មន្ត្រី​ទំនាក់ទំនង​អន្តរជាតិ​ និង​គិត​ត្រឹម​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០១៥​ ជា​ប្រធាន​ការិយាល័យ​ទំនាក់ទំនង​ និង​ពិគ្រោះ​យោបល់​ផ្នែក​សហគ្រិន​ (​ឡើង​ផ្លោះ​អនុប្រធាន​ការិយាល័យ​)​ តាម​វិធី​ដំឡើង​ក្របខ័ណ្ឌ​ក​៣.១​ ឲ្យ​បាន​លឿន​ដូច​ព្រួញ​ ។​ លុះ​គិត​មក​ដល់​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៥​ លោក​ ម៉ិ​ល​ ផូ​ បាន​ឡើង​តំណែង​ថ្មី​ជា​នាយករង​វិទ្យាស្ថាន​អភិវឌ្ឍន៍​សហគ្រិនភាព​កម្ពុជា​-​ឥណ្ឌា​ ដោយសារ​ចេះ​ក្បាច់គុន​អែបអប​នាយក​វិទ្យាស្ថាន​ និង​នាយក​វិទ្យាស្ថាន​មាន​បក្ខពួក​គ្រាក់ៗ​នៅ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។​

​ក្រៅពី​ការ​រិះគន់​ទៅ​លើ​រូបភាព​នៃ​ការ​តែងតាំង​មន្ត្រី​មាន​ភាព​មិន​ប្រក្រតី​នោះ​ គឺ​ក្រុម​មន្ត្រីរាជការ​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​អំពី​រូបភាព​មិន​ប្រក្រតី​បង្កប់​ដោយ​អំពើ​ពុក​រលួយ​ និង​បក្ខពួក​និយម​ជា​ច្រើន​ទៀត​ ជា​អាទិ៍​ ៖​ -​ការ​គ្រប់គ្រង​ចំណូល​-​ចំណាយ​ក្នុង​វិទ្យាស្ថាន​ទាំងមូល​គ្មាន​តម្លាភាព​ (​មានការ​លាក់បាំង​)​ -​មាន​មន្ត្រី​អសកម្ម​ ឬ​អាច​ជា​មន្ត្រី​ខ្មោច​ច្រើន​នាក់​ (​បុគ្គលិក​មានឈ្មោះ​ជាង​១០០​នាក់​ តែ​មានមុខ​មក​ធ្វើការ​ប្រមាណ​ជាង​៣០​នាក់​ប៉ុណ្ណោះ​)​ -​បែងចែក​ម៉ោង​បង្រៀន​មិន​ស្មើគ្នា​ (​គ្រូ​មួយ​ចំនួន​មិនឃើញ​មុខ​មក​បង្រៀន​ ឬ​មក​បង្រៀន​តែ​មួយ​ថ្នាក់​ក្នុង​១​ស​ប្តា​ហ៍​)​ -​តែងតាំង​មន្ត្រី​ដែល​ឋិត​ក្នុងអំឡុងពេល​កម្មសិក្សា​ឲ្យ​ពេញ​សិទ្ធិ​មាន​ភាព​មិន​ប្រក្រតី​ ពីព្រោះ​មន្ត្រី​ទាំងនោះ​មិន​មានមុខ​មក​ធ្វើការ​ តែ​ត្រូវ​បាន​វាយតម្លៃ​ឲ្យ​ពេញ​សិទ្ធិ​ ដោយ​មាន​ប្អូន​នាយក​វិទ្យាស្ថាន​ក្នុង​ចំណោម​នោះ​ផង​ដែរ​ …​។​ល​។​

​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយទៀត​ គឺ​លិខិត​បង្គាប់ការ​លេខ​០៦៨/១៥​កប​/​ល​.​ប​ ចុះ​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៥​ របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ចុះហត្ថលេខា​ដោយ​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ ជា​រដ្ឋមន្ត្រី​ ដែល​បាន​តែងតាំង​លោក​ ម៉ិ​ល​ ផូ​ ជា​នាយករង​វិទ្យាស្ថាន​អភិវឌ្ឍន៍​សហគ្រិនភាព​កម្ពុជា​-​ឥណ្ឌា​ នោះ​ បាន​យោង​លិខិត​លេខ​១៧៥/១៥​ វ​.​អ​.​ស​.​ក​.​ឥ​ ចុះ​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៥​ របស់​វិទ្យាស្ថាន​អភិវឌ្ឍន៍​សហគ្រិន​-​ឥណ្ឌា​ ពោល​គឺ​បាត់​ពាក្យ​ថា​ "​កម្ពុជា​"​ ទៅ​វិញ​ ។​

​សូម​ឯកឧត្តម​ បណ្ឌិត​ ឱម​ យ៉ិ​ន​ទៀង​ ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ឯកឧត្តម​បណ្ឌិត​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ មេត្តា​ត្រួតពិនិត្យ​ និង​មាន​វិធានការ​ទៅ​លើ​រូបភាព​ពុក​រលួយ​ បក្ខពួក​និយម​ និង​អសកម្ម​នៅ​វិទ្យាស្ថាន​អភិវឌ្ឍន៍​សហគ្រិនភាព​កម្ពុជា​-​ឥណ្ឌា​ ឋិត​ក្រោម​ក្លៀក​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ នោះ​ផង​ ៕​

ធ្លាយ​រឿង​ពុក​រលួយ​និង​បក្ខពួក​និយម​នៅ​វិទ្យាស្ថាន​អភិវឌ្ឍន៍​សហគ្រិនភាព​កម្ពុជា​-​ឥណ្ឌា​ ក្រោម​ក្លៀក​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​  ធ្លាយ​រឿង​ពុក​រលួយ​និង​បក្ខពួក​និយម​នៅ​វិទ្យាស្ថាន​អភិវឌ្ឍន៍​សហគ្រិនភាព​កម្ពុជា​-​ឥណ្ឌា​ ក្រោម​ក្លៀក​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ធ្លាយ​រឿង​ពុក​រលួយ​និង​បក្ខពួក​និយម​នៅ​វិទ្យាស្ថាន​អភិវឌ្ឍន៍​សហគ្រិនភាព​កម្ពុជា​-​ឥណ្ឌា​ ក្រោម​ក្លៀក​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ធ្លាយ​រឿង​ពុក​រលួយ​និង​បក្ខពួក​និយម​នៅ​វិទ្យាស្ថាន​អភិវឌ្ឍន៍​សហគ្រិនភាព​កម្ពុជា​-​ឥណ្ឌា​ ក្រោម​ក្លៀក​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ធ្លាយ​រឿង​ពុក​រលួយ​និង​បក្ខពួក​និយម​នៅ​វិទ្យាស្ថាន​អភិវឌ្ឍន៍​សហគ្រិនភាព​កម្ពុជា​-​ឥណ្ឌា​ ក្រោម​ក្លៀក​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​