សង្ឃ​៧​អង្គ​ត្រូវ​ភាគី​ថៃ​ចាប់​បញ្ជូន​តាម​រថយន្ត​ទ្រុង​ចោទ​ថា​ខុសច្បាប់

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ព្រះសង្ឃ​ខ្មែរ​ចំនួន​៧​អង្គ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ដឹក​បញ្ជូន​តាម​រថយន្ត​ទ្រុង​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​កាលពី​វេលា​ម៉ោងជាង​១១​ព្រឹក ​ថ្ងៃ​ទី២២ ​តុលា​ ២០១៥ ​ដោយ​ចោទ​ថា ​កាន់​ឯកសារ​មិន​ស្របច្បាប់​ និង​អង្គ​ខ្លះ​ឆ្លង​ដែន​ខុសច្បាប់​។

ព្រះសង្ឃ​ទាំង​៧អង្គ​ខាងលើ ​ភាគី​ថៃ​ដឹក​តាម​រថយន្ត​ទ្រុង​ពណ៌​ខ្មៅ​មក​ឈប់​មុខ​វត្ត​បា​លិ​លេ​យ្យ​ភូមិ​ក្បាលស្ពាន​២ ​សង្កាត់​ប៉ោយ​ប៉ែ​ត​ បន្ទាប់​មក​ឲ្យ​ព្រះសង្ឃ​ទាំងអស់​ចុះ​ពី​រថយន្ត​ដោយ​មិន​បាន​ដឹក​ទៅ​ប្រគល់​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​នៅ​ទីតាំង​ទទួល​ពលករ​ដូច​សព្វមួយដង​ទេ​៕​