​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​សម្លាប់​មនុស្ស​៣​នាក់ របួសធ្ងន់​ស្រាល​១៩​នាក់

​រាជធានី​ភ្នំពេញ​៖​យោងតាម​ការ​របស់គេ​ហ​ទំព័រ​អគ្គស្ន​ក​ឲ​ង​ការ​នគរបាលជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥ ម្សិលមិញ​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១១​លើក ក្នុងនោះ​យប់ ៥​លើក​, បណ្តាលអោយមាន​មនុស្ស​ស្លាប់​៣​នាក់ (​ប្រុស​) រងរបួស​ធ្ងន់ ១០​នាក់ (​ស្រី ៣​នាក់​) និង​របួសស្រាល ៩​នាក់ (​ស្រី ១​នាក់​)​។​

​ប្រភព​ដដែល​បន្តថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១១​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ២០ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១២​គ្រឿង​,​រថយន្ត​ធុន​តូច ២​គ្រឿង​,​រថយន្ត​ធុន​ធំ ២​គ្រឿង និង​យាន​ផ្សេងៗ ៤​គ្រឿង ។ ប្រភព​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ប្រជែង​គ្រោះថ្នាក់ ៥​លើក​, ល្មើស​ល្បឿន ៤​លើក​, បញ្ហា​សុខភាព ១​លើក ,​និង​កត្តា​ផ្លូវ ១​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​មាន ១១​នាក់ (​យប់ ៧​នាក់​) ។​

​ជាមួយគ្នា​នោះ​នគរបាល​ចរាចរណ៍​បាន​ផាកពិន័យ​រថយន្ត​សរុប​ចំនួន​១០៨០​គ្រឿង (​រថយន្ត​ធំ ៣១៩​គ្រឿង​) ស្មើ​និង ១០៨០​ករណី​, ល្មើស​ក្រដាស​ស្នាម ៦៧៤​គ្រឿង ស្មើនឹង ៦៧៤​ករណី​, ចំណែក​ករណី​ល្មើស​បច្ចេកទេស ៤០៦​គ្រឿង ស្មើនឹង ៤០៦​ករណី ។ ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១៦០៦​គ្រឿង​៕

​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​សម្លាប់​មនុស្ស​៣​នាក់ របួសធ្ងន់​ស្រាល​១៩​នាក់