​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ចូល​ទិញ​ទំនិញ​បន្លំ​លួច​យក​កាបូប​លុយ​អាជីវករ​នៅ​ផ្សារ​ធំថ្មី​ទួល​សង្កែ

រាជធានី​ភ្នំពេញ​៖​ស្ត្រី​ម្នាក់​ដែល​បាន​ប្រើល្បិច​ចូល​ទិញ​ទំនិញ​ហើយ​បន្លំ​លួច​យក​កាបូប លុយ​ជាង​២​ពាន់​ដុល្លារ​មិនបាន​សម្រេច​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥​នេះ​នៅ​ចំណុច​តូប​លេខ​6Q​ក្នុង​ផ្សារ​ធំថ្មី ទួល​សង្កែ​ត្រូវបាន​ជនរងគ្រោះ​និង​ក្រុមអាជីវករ​ឃាត់ខ្លួន​បាន​ភ្លាមៗ​រួច ប្រគល់​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​សួរនាំ​។ 

​    ​ជនសង្ស័យ ឈ្មោះ ហុង គឹម​អឿន ភេទ​ស្រី​អាយុ​២៧ ឆ្នាំ​មុខរបរ​និង​ស្នាក់នៅ​មិន​ពិតប្រាកដ ។ ចំណែក​ជនរងគ្រោះ​ជា​អាជីវករ​តូប​លេខ​6Q​ដែល​ត្រូវ​ស្ត្រី​ម្នាក់​បន្លំ​លួច យក​កាបូប​លុយ​ជាង​ប្រមាណ​២​ពាន់​ដុល្លារ​មិនបាន​សម្រេច​នោះ​មានឈ្មោះ ស៊ូ កេស​រា​រ័ត្ន អាយុ​៣៧​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។ 

​    ​ប្រភពពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ជនសង្ស័យ​ដើរចូល​ទិញ​ទំនិញ​(​ថង់​ផ្លាស​ស្ទិ​ក​)​ខណៈ​ជនរងគ្រោះ​ងៀកក្រោយ​ឈោង​យក​ថង់​ផ្លាស​ស្ទិ​កល​ក់​ក៏ត្រូវ​ជន​ស្ស័​យ​ធ្វើ សកម្មភាព​លូកដៃ​យក​កាបូប​លុយ​ដែល​ជនរងគ្រោះ​ទុក​នៅក្នុង​ថតទូរ​ដូរ​លុយ​បាន រួច​បំ​រ៉ុង​គេចខ្លួន ប៉ុន្តែ​ត្រូវបាន​ជនរងគ្រោះ​ឃើញ​ទាន់​ឈោងដៃចាប់​កអាវ​និង​ស្រែក​ចោរៗ ធ្វើ​ឲ្យ​អាជីវករ​លក់ដូរ​ជិតខាង​តូប​នោះ​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ស្ត្រី​នោះ​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្តង​។ 

​    ​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​ទួល​សង្កែ​ធ្វើការ សាកសួរ​និង​ក៏​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចា​ត​ការបន្ត​ទៅតាម​នីតិវិធី​ច្បាប់​៕ 