ក្រុមហ៊ុនហុងដា NCX ចែកមួកសុវត្តិភាព ១.៥០០មួក ដល់ស្ថាប័នរដ្ឋ និងអតិថិជន ហុងដានៅបាត់ដំបង

បាត់ដំបង៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ក្រុមហ៊ុនហុងដា NCX Honda ចែកមួកសុវត្តិភាព១.៥០០មួក ដល់ស្ថាប័នរដ្ឋនិងអតិថិជនហុងដា ក្នុងខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក ច័ន្ទ សុផល អភិបាលខេត្ត បាត់ដំបង លោកបណ្ឌិត ខាន់ឆៃ កៀស្រ៊ីថាណាកន ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន NCX Honda ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញ ចូលរួមពីសំណាក់លោកមេបញ្ជាអាវុធហត្ថខេត្ត លោកស្នងការនគរបាលខេត្ត សាខាកាក បាទក្រហមខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរអប់រំយុវជននិងកីឡាខេត្តនិងអតិថិជន ហុងដាមួយចំនួនទៀត។

បន្ទាប់ពីលោកបណ្ឌិត ខាន់ឆៃ កៀស្រ៊ីថាណាកន ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន NCX Honda បានមានមតិស្វាគមន៍និង បានរៀបរាប់ពីសកម្មភាពក្រុមហ៊ុន ដែលមាននៅលើទីផ្សារកម្ពុជា ជាង២០ឆ្នាំមកហើយ និង កំពុងធ្វើអាជីវកម្មផង និងចូលរួមកិច្ចការសង្គមជាតិខ្មែរផង តាមរយៈការផ្តល់មួកសុវត្តិភាព ជូនប្រជាពលរដ្ឋនិង មន្រ្តីរាជការជាច្រើនលើក ព្រមទាំងបានចូលរួមបង្ហាត់បង្រៀន ច្បាប់ចរាចរណ៍និង បើកបរក្នុងបំណង ជួយកាត់ បន្ថយអត្រាស្លាប់ និងរបួសក្នុងករណីគ្រោះ ថ្នាក់ចរាចណ៍ទៀតផង។

លោកបានបញ្ជាក់ថា ជាក់ស្តែងថ្ងៃនេះយើងបានរៀបចំចែកជូនមួកសុវត្តិភាព ចំនួន១.៥០០មួកទៅ តាមការ គ្រោងទុកមានចំនួនដូចខាងក្រោមទី១ ចែកជូនសាលាខេត្តចំនួន១០០មួក ទី២ ចែកជូនស្នងការដ្ឋាន នគរបាលខេត្ត៦០មួក ទី៣ ចែកជូនកម្លាំងអាវុធហត្ថខេត្តចំនួន៦០មួក ទី៤ ចែកជូនសាខាកាកបាទក្រហម ខេត្តចំនួន៦០មួក ទី៥ ចែកជូនមន្ទីរអប់រំយុវជននិងកីឡាខេត្តចំនួន៦០មួក និងចែកជូនអតិថិជនហុងដា ចំនួន១.១០០មួកផងដែរ។

លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍សំណេះសំណាល និងសម្តែងនូវការ អបអរសាទរនិងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ដែលក្រុមហ៊ុន NCX Honda ដែលបានរៀបចំពិធីនេះ ឡើងក្នុងបាត់ដំបងនាថ្ងៃនេះ សបញ្ជាក់ឲ្យឃើញថា ក្រុមហ៊ុនបានដើរតួនាទីធ្វើអាជីវកម្ម រកប្រាក់ចំណេញផង និងបានចូលរួមចំណែកកិច្ចការសង្គមផង។មិនតែប៉ុណ្ណោះក្រុមហ៊ុនបានចូលរួមចំណែកជួយសង្គម តាម រយៈបង្រៀនច្បាប់ចរាចរណ៍ បង្រៀនបើកបរ ដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃទៀតផង។

លោក អភិបាលខេត្តបានធ្វើការកោយសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រុមហ៊ុនNCX Honda ដែល បានយកចិត្តទុកដាក់និងសហការ ជាមួយស្ថាប័នរដ្ឋនិងឯកជន បានល្អប្រសើរនិងសូមជូនពរដល់ក្រុមហ៊ុន ប្រកបរបរនេះ បានទទួលជោគជ័យតរហូតទៅ។ ស្របពេលនេះដែលខេត្តបាត់ដំបងយើងកំពុងរៀបចំពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបុណ្យចេញព្រះ វស្សាជារៀលរាល់ឆ្នាំ ហើយបងប្អូនបានមួកយកទៅពាក់ការពារខ្លួនយើងក្នុងការធ្វើដំណើរផង ។ បន្ទាប់មក គណៈអធិបតីបានធ្វើពិធីប្រគល់មួកសុវត្តិភាព ជូនតាមស្ថាប័នរដ្ឋនិងអតិថិជនទាំងអស់ ហើយអញ្ជើញ ទស្សនាការរៀនបើកបរម៉ូតូលើផ្លូវថ្នល់ផងដែរ ៕