លោក ឈុន ឈន់ ថា: ប្រជាពលរដ្ឋ និងបានយល់ដឹង ពីតួនាទី ភារកិច្ច ការទទួលខុសត្រូវសំខាន់ៗ របស់ក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សា ស្រុក.ក្រុង ឃុំ សង្កាត់

កំពង់ធំ៖ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា: ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ និងបានយល់ដឹងពីតួនាទី  ភារកិច្ច ការទទួលខុសត្រូវសំខាន់ៗ របស់ក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សា ស្រុក.ក្រុង ឃុំ សង្កាត់ ហើយនិងបញ្ហាក្តីកង្វល់ ជាអាទិភាពត្រូវបានលើកឡើង និងឆ្លើយតបដោយមាន ការឯកភាពព្រមព្រាងគ្នា  ។ ការមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលលោកទាំងពីរ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំអាណត្តិទី២ នៅតាមបណ្តាស្រុក១ចំនួន ក្នុងខេត្តកំពង់ធំ ។  

លោកបន្តទៀតថា យើងទាំងអស់គ្នា ចង់បាននូវសេវាសាធាណៈ ពីរដ្នបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៅក្នុងខេត្តរបស់យើង ឲ្យកាន់តែប្រសើរ។ ដូច្នេះរាល់បញ្ហាអាទិភាព និងការផ្ដល់មតិយោបល់ទាំងអស់ខាងលើនេះ ខេត្តកំពង់ធំនិងរដ្នបាលខេត្ត នឹងពិចារណា ដាក់បញ្ចូលទៅក្នុងផែនការអភិវឧ្ឍន៍ និងកម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្ត ដើម្បីលើកស្ទួយជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ធំយើង ឲ្យកាន់តែប្រសើរឡើង កាត់បន្ថយភាពក្រីក្រតាមមូលដ្ឋាន ក្នុងរយៈពេលខ្លីខាងមុខនេះ ។

វេទិកានេះដែរ មានគោលបំណង ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីសមិទ្ធផលនានា ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈម នានា...ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីអាទិភាពនៃការអភិវឌ្ឍន៍ របស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំខាងមុខ… ផ្តល់ឱកាសដល់ប្រជាពលរដ្ឋ មានសិទ្ធិចូលរួម និងអាចលើកឡើងនូវសំណួរ ពាក់ព័ន្ធជាបញ្ហានានាក្នុងមូលដ្ឋានរបស់ខ្លួន… ធានាថាក្រុមការងារឆ្លើយតប បានតាមតំរូវការចាំបាច់ របស់ប្រជាពលរដ្ឋ និងឆ្លើយតប ចំពោះផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ទាំងបុរសនិងស្ត្រីបានស្មើៗគ្នា។

សមាជិកក្រុមប្រឹក្សាឃុំនានា និងប្រជាពលរដ្ឋ បានសួរសំណួរដើម្បីបញ្ចេញអារម្មណ៍តានតឹង ដែលប៉ះទង្គិចផ្លូវចិត្តប្រជាពលរដ្ឋ បានជួបកន្លងមកមានដូចជា បញ្ហាដីធ្លី  ការនេសាទខុសច្បាប់ បរិស្ថាន ប្រព័ន្ធស្រោចស្រព ការធ្វើអត្តសញ្ញាណប័ណ្ណ អគិ្គសនីនិងគោល នយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ជាដើម។ល។ ដើម្បីឲ្យស្ថាប័ន មន្ទីរ ដែលពាក់ព័ន្ធដោះស្រាយឆ្លើយទល់មុខគ្នា។ វេទិកានេះបាន ដំណើការចាប់ពីថ្ងៃទី១៩ ខែតុលា រហូតដល់ថ្ងៃទី៤ ខែវិច្ឆិការ ឆ្នាំ២០១៥ នៅតាមបណ្តាស្រុក ក្រុងទាំង៨ ក្នុងខេត្ត៕