​គួរ​ធ្វើ​ដូចម្តេច​ទើប​អាច​ការពារ​កូន​មិន​ឲ្យ​ក្អក​យូរ​

​គួរ​ធ្វើ​ដូចម្តេច​ទើប​អាច​ការពារ​កូន​មិន​ឲ្យ​ក្អក​យូរ​

​មាន​កូនក្មេង​មួយចំនួន​តែងតែ​ក្អក​មិន​បាត់​សោះ ទោះបីជា​ប្រើ​ថ្នាំ​យ៉ាងណា​ក៏​មិន​ជា​ដែរ ហើយ​ក្អក​យូរ​ទៀតផង ដូចនេះ​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​ការពារ​បាន​នោះ​? យើងខ្ញុំ​នឹង​ណែនាំ​វិធី​មួយចំនួន​ដែល​អាច​ធ្វើ​ឲ្យ​កូន​អាច​ចៀស​ពី​ជំងឺ​នេះ​បាន​។ តើ​មាន​វិធី​ការពារ​អ្វី​ខ្លះ​ទៅ​?

  1. ​អ្នក​ត្រូវ​តែ​ឲ្យ​កូនបរិ​ភោគអាហារ​ដែ​លមាន​វីតាមីន និង​សារធាតុចិញ្ចឹម​ឲ្យបាន​ច្រើន ជាពិសេស​បន្លែ និង​ផ្លែឈើ ព្រោះ​វា​សុទ្ធតែជា​អាហារ​ដែល​អាច​ធ្វើឲ្យ​ប្រពន្ធ័​ការពាររាងកាយ​កូន​ឲ្យ​រឹងមាំ ដូចនេះ​កុំថាឡើយ​ក្អក ជំងឺ​ផ្សេងៗ​នឹង​មិន​អាច​ចូល​មក​ជិត​កូន​បានឡើយ មេរោគ​ទាំងនោះ​នឹង​ងាប់​អស់​នៅ​ពេល​ដែល​ប្រពន្ធ័​ការពាររាងកាយ​កូន​រឹងមាំ​។​
  2. ​នៅពេល​ដែល​កូន​មាន​ជំងឺ​ផ្តាសាយ ឬ​ជំងឺ​ផ្សេងៗ អ្នក​ត្រូវ​តែ​នាំ​កូន​ទៅ​ព្យាបាល​ជាបន្ទាន់ ទើប​ជំងឺ​ខ្លះ​មិន​អាច​ធ្វើឲ្យ​កូនក្អក​យូរ ព្រោះ​ការ​ក្អក​នេះ ជួនកាល​មក​ពី​កូន​មាន​ជំងឺ​មួយចំនួន​ក្នុង​ខ្លួន ទើប​ធ្វើ​ឲ្យ​កូន​តែងតែ​ក្អក​មិន​ឈប់​សោះ​។​
  3. ​បើ​ផ្នែក​អាហារ​វិញ អ្នក​ត្រូវ​តែ​ឲ្យ​កូនបរិ​ភោគតិច ប៉ុន្តែ​បរិភោគ​ច្រើន​ពេល មានន័យ​ថា​ក្នុង​មួយ​ពេល​មិន​ត្រូវ​បង្ខំ​ឲ្យ​កូនបរិភោគ​ច្រើនឡើយ ជាពិសេស​អាហារ​ដែល​ហិ​រមិន​ត្រូវ​ទម្លាប់​ឲ្យ​កូនបរិភោគ​តាំង​ពី​តូច​នោះទេ ព្រោះ​វា​សុទ្ធតែជា​អាហារ​ដែល​អាច​ធ្វើឲ្យ​កូនក្អក​បាន​។​
  4. ​អ្នក​ត្រូវ​តែ​ឲ្យ​កូន​ផឹកទឹក​ឲ្យបាន​ច្រើន ព្រោះ​ទឹក​នេះ​អាច​ធ្វើ​ឲ្យ​កូន​អាច​បញ្ចេញ​ជាតិពុល​មក​ក្រៅ ហើយ​ថែមទាំង​អាច​ធ្វើ​ឲ្យ​កូន​ត្រជាក់​ក្នុង មិនមាន​ជំងឺ​ក្តៅ​ក្នុង​ឡើយ នោះ​កូន​អាច​ចៀសផុត​ពី​ជំងឺ​ក្អក​យ៉ាង​ងាយ​បំផុត​។​
  5. ​អ្នក​ត្រូវ​តែ​ឲ្យ​កូន​នៅ​កន្លែង​ដែល​មាន​ខ្យល់​អាការ​បរិសុទ្ធ​ចេញចូល ហើយ​ត្រូវតែ​ជា​កន្លែង​ដែល​មាន​អនាម័យ មិនត្រូវ​មាន​ផ្សែង​ចេញចូល​ទេ ហើយ​សីតុណ្ហភាព​បន្ទប់​ត្រូវតែ​ចន្លោះ​២០​អង្សា​សេ ទើប​កូន​មិន​ងាយ​មាន​ជំងឺ​ក្អក​បាន បើ​ត្រជាក់​ពេក កូន​អាច​រងារ ហើយ​កើត​មាន​ជំងឺ​ផ្តាសាយ នោះ​កូន​ងាយ​នឹង​មាន​អា​ការៈក្អក​ខ្លាំងណាស់​៕

​ប្រែ​សម្រួល​ដោយ ៖ Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។