ព្រះ​អង្គ​ម្ចាស់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត មួយ​អង្គ​ជាប់ចោទ​បង្ខំ​នារី​3​រូប​ឱ្យ​មើល​ការ​រួម​ភេទ​របស់​ទ្រង់​ជាមួយបុរស​ដូច​គ្នា

ព្រះ​អង្គ​ម្ចាស់ MAJED BIN ABDULLAH BEN ABDULAZIZ AL SAUD បុត្រា​របស់​អតីត​ព្រះមហាក្សត្រ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ព្រះ​ចៅ​អាប់​ដាល់​ឡា​ហ៍ ដែល​ចូល​ទិវង្គត​ធ្លាប់​ជាប់ចោទ​រួច​ហើយពី​បទ​ចាប់បង្ខំ​រួម​ភេទ​ជាមួយ​ស្ត្រី​និយោជិត​ម្នាក់ ដោយ​ចាប់​បង្ខាំង​នាង​ទុក និង​វាយ​ធ្វើបាប​នោះ ឥឡូវ​ទទួល​ការ​ចោទប្រកាន់​ពី​បទ​ចាប់បង្ខំ​នារី​៣​រូប ឱ្យ​មើល​ឆាក​រួម​ភេទ​របស់​ទ្រង់​ជាមួយ​បុរស​ដូច​គ្នា ។

ព្រះ​អង្គ​ម្ចាស់ ABDULAZIZ AL SAUD បុត្រា​របស់​ព្រះ​ចៅ​អាប់​ដាល់​ឡា​ហ៍ មាន​បន្ទូល​ថា យើង​ជា​ព្រះ​អង្គ​ម្ចាស់​មួយ​អង្គ ហើយ​យើង​ធ្វើ​អ្វី​តាម​ចិត្ត​យើង​ចង់ ។ ទ្រង់​ទទួល​ការ​ចោទប្រកាន់​ជា​រួម​ភេទ​ជាមួយ​បុរស​ម្នាក់​ជា​បុគ្គលិក​របស់​ទ្រង់ ក្រោម​ឥទ្ធិពល​នៃ​គ្រឿងញៀន​កូ​កា​អីុន ។ ទ្រង់​គំរាម​សម្លាប់​បណ្តា​នារី​ដែល​បដិសេធ​ការ​រួម​ភេទ​ជាមួយ​ទ្រង់ ។ ទ្រង់​ក៏​ចាប់រំលោភ​ផង​ដែរ​នារី​និយោជិត​ម្នាក់ ។ នេះ​បើ​យោង​តាម​ព័ត៌មាន​នានា​ផ្តល់​ឱ្យ​ដាច់​មុខ​ដោយ DAILY MAIL ONLINE ។

ព្រះ​អង្គ​ម្ចាស់​នោះ​ពេល​នេះ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​ជា​ច្រើន ។ សវនាការ​ស៊ី​វិល​៣ ត្រូវ​បើក​ធ្វើ​ដោយសារ​បណ្តឹង​របស់​នារី​ជា​បុគ្គលិក​៣​រូប​នៃ​សណ្ឋាគារ BEVERLY HILLS របស់​ទ្រង់​នៅ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ដែល​ទាមទារ​ឱ្យ​ចេញ​សងការ​ខូចខាត​៣៧​លាន​ដុល្លារ ។ តាម​ពាក្យបណ្តឹង​ដាច់​ដោយឡែក ពី​គ្នា​បណ្តា​មេធាវី​ការពារ​នារី​ន​យោ​ជិត​ទាំង​៣​រូប​នេះ​និយាយ​ថា ព្រះ​អង្គ​ម្ចាស់​នោះ​ចាប់រំលោភ​ពួក​នាង​ជា​ច្រើន​លើក ។

នារី​ទាំង​៣​រូប​នេះ​អះអាង​ថា បានឃើញ​ព្រះ​អង្គ​ម្ចាស់ ABDULAZIZ AL SAUD ឱ្យ​បុរស​ម្នាក់​លេង​ប្រដាប់​ភេទ​របស់​ទ្រង់ ហើយ​ចាប់បង្ខំ​ពួក​នាង​ឱ្យ​មើល​ឆាក​រួម​ភេទ​របស់​ទ្រង់​ជាមួយ​បុរស​នេះ ។

គួរ​រំលឹក​ថា ការ​រួម​ភេទ​ដូច​គ្នា​ជា​ទ​ង្វើ​ខុសច្បាប់​នៅ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ហើយ​អាច​មានទោស​ដល់​ប្រហារជីវិត ៕