​តើ​អាហារ​អ្វី​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​បរិភោគ​ដើម្បី​ឲ្យ​កូន​ស្អាត​?

​តើ​អាហារ​អ្វី​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​បរិភោគ​ដើម្បី​ឲ្យ​កូន​ស្អាត​?

​នៅពេលដែល​មាន​ផ្ទៃពោះ មនុស្ស​គ្រប់រូប​សុទ្ធតែ​សង្ឃឹម​ចង់ឲ្យ​កូន​កើត​ចេញ​មក​មាន​រូបរាង​ស្អាត​ជា​និច្ច ដូចនេះ​បើ​អ្នក​ចង់ឲ្យ​កូន​ស្អាត អ្នក​អាច​បរិភោគ​អាហារ​មួយ​ចំនួន​ដែល​យើងខ្ញុំ​ណែនាំ​ប្រាប់​អ្នក​បាន​។ តើ​មាន​អាហារ​អ្វី​ខ្លះ​ទៅ​?

​អាហារ​ដែល​ធ្វើ​ឲ្យ​កូនស​
មាន​ឳ​ពុក​ម្តាយ​មួយចំនួន​មាន​សំបុរ​រាង​ខ្មៅ ដូចនេះ​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​អាច​បរិភោគ​អាហារ​ដែល​មាន​វីតាមីន​C​ដូចជា ៖ ប៉េង​ប៉ោះ ទំពាំងបាយជូ​រ ក្រូច ផ្កា​ខៃ​ណា ត្រ​ឡា​ត ខ្ទឹម​បារាំង ខ្ទឹម​ស ផ្លែ​ប៉ោម សារី នោះ​កូន​អ្នក​នឹង​មិន​មាន​សំបុរ​ដូច​អ្នក​ឡើយ​នៅ​ពេល​ដែល​កើត​ចេញ​មក កូន​នឹងមាន​ស្បែក​ស​ជា​មិន​ខាន​។​

អាហារ​ដែល​ធ្វើឲ្យ​សក់ស្អាត​
បើ​សក់​អ្នក​ឆាប់​ស ហើយ​តែងតែ​ជ្រុះ នោះ​កូន​អាច​នឹង​មាន​អាការៈ​ដូច​អ្នក ដូចនេះ​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​គួរតែ​បរិភោគ​អាហារ​ដែល​មាន​ពពួក​វី​តា​មីន​B​ឲ្យបាន​ច្រើន​ដូចជា ៖ ត្រី ថ្លើម​សត្វ ទឹកដោះគោ នំ​បុ័ង ពពួក​សណ្តែក ពង​មាន់ ល្ងរ​ខ្មៅ ពោត និង​បន្លែ​បៃតង នោះ​កូន​អ្នក​នឹង​មាន​សក់ខ្មៅ ក្រាស់ និង​ភ្លឺរលោង​នៅពេល​ដែល​កើត​ចេញ​មក​។​

អាហារ​ដែល​ធ្វើឲ្យ​កូន​លូតកម្ពស់​
បើ​អ្នក​មាន​កម្ពស់​មិនសូវ​ខ្ពស់ ហើយ​ចង់ឲ្យ​កូន​ខ្ពស់ អ្នក​អាច​បរិភោគ​អាហារ​ដែល​មាន​វីតាមីន​D​ឲ្យបាន​ច្រើន ដូចជា ៖ សំបក​បង្គារ ពងមាន់​ផ្នែក​លឿង ផ្លើម​សត្វ និង​ពពួក​បន្លែ នោះ​កូន​អ្នក​នឹង​អាច​មាន​កម្ពស់​ខ្ពស់​ជា​មិនខានឡើយ​។​

អាហារ​ដែល​ជំនួយ​ខួរក្បាល​កូន​
បើ​អ្នក​ចង់ឲ្យ​កូន​កើត​មក​មាន​ខួរក្បាល​ល្អ ហើយ​ឆ្លាត និង​ពូកែ អ្នក​អាច​បរិភោគ​អាហារ​ដែល​ជា​ពពួក​នៃ​គ្រឿង​សមុទ្រ ឬ​ជា​អាហារ​សមុទ្រ​ដូចជា​សា​រ៉ា​យ​ជាដើម នោះ​កូន​អ្នក​នឹង​មាន​ខួរក្បាល​ដ៏​ល្អ​មួយ​ក្រោយពេល​ដែល​មក​ដល់​ពិភពលោក​នេះ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។