ស្ត្រី​សម្រាលកូន​លើ​យន្តហោះ​ ត្រូវ​គេ​​​ប្ដឹង​ទារ​សំណង​ជាង៣ម៉ឺនដុល្លារ


ស្ត្រី​សម្រាលកូន​លើ​យន្តហោះ​ ត្រូវ​គេ​​​ប្ដឹង​ទារ​សំណង​ជាង៣ម៉ឺនដុល្លារ

ស្ត្រី​​ជន​ជាតិ​ចិន​​​ដែល​បាន​សម្រាលកូន​លើ​យន្តហោះ​ពេល​កំពុង​ហោះ​ហើរ ត្រូវ​បាន​ក្រុម​ហ៊ុន​អាកាសចរណ៍​មួយ ប្ដឹង​ទារ​សំណង​​ចំនួន​ ៣២៤០០ដុល្លារ​អាមេរិក កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​ថ្មីៗ​នេះ។

 

ស្ត្រី​សម្រាលកូន​លើ​យន្តហោះ​ ត្រូវ​គេ​​​ប្ដឹង​ទារ​សំណង​ជាង៣ម៉ឺនដុល្លារ

 

​​​ស្ត្រី​ទើប​ក្លាយ​ជា​ម្ដាយ​ដំបូង ដែល​គេ​មិន​​បញ្ចេញ​អត្តសញ្ញាណ​នេះ បាន​​ធ្វើដំណើរ​តាម​ជើង​ហោះ​ហើរ China Airlines ពី​ក្រុង​តៃប៉ិ ទៅ​​កាន់​រដ្ឋ​ Los Angeles និង​បាន​ឈឺពោះ​សម្រាល​កូន។

 

យន្តហោះ​បាន​បង្វែរ​​ទៅ​ចុះ​ចត​នៅ​ទីក្រុង Anchorage រដ្ឋ​អាឡាស្កា ដើម្បី​ឲ្យ​​នាង​ទទួល​បាន​ការ​ព្យាបាល​ និង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជា​បន្ទាន់។ ការ​ប្ដឹងទាមទារ​សំណង គឺ​ដោយ​សារ​ស្រ្ដី​រូប​នោះ​​បាន​ធ្វើខុស​នឹង​បទបញ្ជាដែល​បាន​ចែង ពោល​គឺ​មិន​បាន​ប្រាប់​​ភ្នាក់​ងារ​អាកាសចរ ថា​នាង​មានផ្ទៃ​ពោះ​ ៣៦​សប្ដាហ៍​ឡើយ។

 

មាន​សេចក្ដី​រាយការណ៍​ថា ​នាង​មាន​ចេតនា​ចង់​ឲ្យ​កូន​​កើត​លើ​ទឹក​ដី​អាមេរិក ដើម្បី​​មាន​សិទ្ធិ​ក្លាយ​ជា​ពលរដ្ឋ​អាមេរិក​ដោយ​ស្វ័យប្រវត្តិ។ មក​ទល់​ពេល​នេះ ស្ត្រី​ជា​ម្ដាយ​ត្រូវ​បាន​គេ​បញ្ជូន​ត្រលប់​មក​ដល់​ទីក្រុង​តៃប៉ិ​វិញ ខណៈ​កូន​តូច​របស់​នាង​​​ត្រូវ​មិត្ត​ភក្តិ​មើល​ថែ​នៅ​អាមេរិក​នៅឡើយ។

 

ស្ត្រី​សម្រាលកូន​លើ​យន្តហោះ​ ត្រូវ​គេ​​​ប្ដឹង​ទារ​សំណង​ជាង៣ម៉ឺនដុល្លារ

រូបតំណាង

 

ចំណែក​រដ្ឋ​មន្ត្រី​ទំនាក់​ទំនង និង​ដឹកជញ្ជូន​ចិន លោក Chen Jian-yu និយាយ​ថា​ ថ្លៃ​យន្តហោះ​​បង្វែរ​ទិសដៅ​ចុះ​ចត និង​ថ្លៃ​បន្ថែម​ផ្សេងៗ​ទៀត ក្រុមហ៊ុន​ចង់​ឲ្យ​​​ស្ត្រី​រូប​នេះ​សង​ប្រាក់​ចំនួន ៣២៤០០ដុល្លារ តែ​ម្ដង។ ករណី​ខាងលើ​នេះ ​កំពុង​ត្រូវ​បាន​គេ​ពិភាក្សា និង​ស៊ើបអង្កេត​បន្ថែម​ហើយ៕

 

ចុចអាន៖ លោកតា​ឈរ​កាន់​បាច់​ផ្កា ទទួល​លោក​យាយ​នៅ​ព្រលាន​យន្តហោះ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ mirror