ជួប​បញ្ហា​ស្បែក​​មុខ​សំបូរ​​​​ខ្លាញ់​ សាក​​​ល្បង​វិធី​​ងាយៗ​នេះ​


ជួប​បញ្ហា​ស្បែក​​មុខ​សំបូរ​​​​ខ្លាញ់​ សាក​​​ល្បង​វិធី​​ងាយៗ​នេះ​

ស្បែក​មុខ​​សំបូរ​ជាតិ​​ខ្លាញ់​​​ ជា​បញ្ហា​ដែល​​អាច​បង្ក​​​ឲ្យ​កើត​មុន​​​​ ពេល​សារជាតិ​ខ្លាញ់​​នោះ ប៉ះ​ជា​មួយ​ធូលី​ដី​ ឬ​ផ្សែង​កខ្វក់​​ ឬដោយ​សារ​ការ​សម្អាត​ស្បែក​មិន​បាន​ស្អាត​​ល្អ​ជា​ដើម។ ​មាន​វិធី​ធម្មជាតិ​ងាយៗ​មួយ​ចំនួន​ដែល​អ្នកអាច​ធ្វើ​ដើម្បី​កម្ចាត់​បញ្ហា​នេះបាន ដែល​មាន​ដូច​ខាងក្រោម៖
 

ជួប​បញ្ហា​ស្បែក​​មុខ​សំបូរ​​​​ខ្លាញ់​ សាក​​​ល្បង​វិធី​​ងាយៗ​នេះ​
 

 
១. ទឹក​ប៉េងប៉ោះ​លាយ​ទឹក​ឃ្មុំ​

 
កិន​យក​ទឹក​ប៉េងប៉ោះ​ស្រស់​ៗ​ លាយ​ជា​មួយ​ទឹក​ឃ្មុំ​ធម្មជាតិ​​ឲ្យ​ខាប់​រួច​​យក​ល្បាយ​ខាប់​នោះ​មក​លាប​លើ​មុខ។ ទុក​រយៈ​ពេល​១៥​នាទី​​បន្ទាប់​មក​លាង​សម្អាត​ចេញ នឹង​ឃើញ​ពី​ប្រសិទ្ធភាព។
 

ជួប​បញ្ហា​ស្បែក​​មុខ​សំបូរ​​​​ខ្លាញ់​ សាក​​​ល្បង​វិធី​​ងាយៗ​នេះ​
 

 
២. ស្លឹក​ជី​អង្កាម​​​​​​​​​
 

ដាក់​ស្លឹក​ជីរអង្កាម​​ក្នុង​បរិមាណ​ណា​មួយ​ក្នុង​ទឹក​ក្ដៅ។ ប្រសិន​បើ​ស្លឹក​ជីរអង្កាម​​​អណ្ដែត​​លើ​ទឹក​គឺ​មិន​សូវ​មាន​ប្រសិទ្ធភាព​នោះ​ទេ ​ផ្ទុយ​ទៅ​វិញ​បើ​ស្លឹក​នោះ​លិច​គឺ​មាន​​អាច​ប្រើ​ការ​បាន​ល្អ។ ទុក​​ចោល​ល្បាយ​ស្លឹក​ជីរអង្កាម​ក្នុង​ទឹក​ក្ដៅ​ឲ្យ​ត្រជាក់​​ បន្ទាប់​មក​​យក​សំឡី​មក​ផ្ដិត​ល្បាយ​នោះ​មក​ជូត​លើ​ស្បែក​មុខ​ នឹង​ឃើញ​ពី​ប្រសិទ្ធភាព។

 

ជួប​បញ្ហា​ស្បែក​​មុខ​សំបូរ​​​​ខ្លាញ់​ សាក​​​ល្បង​វិធី​​ងាយៗ​នេះ​
 

 
៣. ប្រទាល​កន្ទុយ​ក្រពើ​​​​​​​

 
យក​​​ទឹក​​​ប្រទាល​កន្ទុយ​ក្រពើ​ស្រស់​​មក​ជូត​លើ​​ផ្ទៃ​មុខ​ និង​ស្បែក​​ ​​ទុក​ចោល​មួយ​សន្ទុះ​រួច​លាង​សម្អាត​នឹង​ទឹក​ត្រជាក់​​ អាច​​កាត់​បន្ថយ​ជាតិ​ខ្លាញ់​លើ​ស្បែក​បាន។ បន្ថែម​ពី​នេះ​ទៀត​វា​​អាច​ព្យាបាល​សម្រាប់​ស្បែក​រលាក​ដោយ​កម្ដៅ​​ថ្ងៃ​ និង​កន្ទួល​រមាស់​បាន​​ទៀត​ផង។
 

ជួប​បញ្ហា​ស្បែក​​មុខ​សំបូរ​​​​ខ្លាញ់​ សាក​​​ល្បង​វិធី​​ងាយៗ​នេះ​
 

 

៤. ទឹក​ខ្មេះ

 
លាយ​ទឹក​ខ្មេះ​ស White Vinegar ​​ជា​មួយ​​​ទឹក ​ក្នុង​បរិមាណ​ស្មើ​គ្នា។ ​យក​សំឡី​ផ្ដិត​ល្បាយ​នោះ​រួច​ជូត​លើ​ស្បែក ​ឬ​មុខ​ដែល​មាន​បញ្ហា​​​សំបូរ​ជាតិ​ខ្លាញ់​​កើត​​ឡើង។ វា​ជួយ​កម្ចាត់​ចេញ​នូវ​ជាតិ​ខ្លាញ់​ និង​ភាព​កខ្វក់​​ចេញ​ពី​ស្បែក​បាន​ល្អ។
 

ជួប​បញ្ហា​ស្បែក​​មុខ​សំបូរ​​​​ខ្លាញ់​ សាក​​​ល្បង​វិធី​​ងាយៗ​នេះ​
 

 
៥. ទឹក​កក​​​​​

 
ទឹកកក​លាយ​ទឹក​ ឬ​ដុំ​ទឹកកក​ផ្ទាល់​អាច​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​លើ​ស្បែក​មុខ​បាន។ យក​ដុំ​ទឹកកក​ឬ​ល្បាយ​ទឹកកក​មក​លាង​មុខ​ផ្ទាល់​​ជូត​សម្អាត​ចេញ ​​នឹង​ផ្ដល់​នូវ​ស្បែក​មុខ​​ស្រស់​ថ្លា៕
 

ជួប​បញ្ហា​ស្បែក​​មុខ​សំបូរ​​​​ខ្លាញ់​ សាក​​​ល្បង​វិធី​​ងាយៗ​នេះ​
 

 
ចុចអាន៖ ៦​ចំណុច​ជៀសផុត​ពី​ស្បែក​ជ្រីវ​ជ្រួញ​​​ ធ្វើ​ឲ្យ​ក្មេង​ជាង​វ័យ

ចុចអាន៖  វិធី​ថែ​ក្រចក​ឲ្យ​​ស​ស្អាត​តាម​ធម្មជាតិ​ សម្រាប់​អ្នក​​​ទុក​ក្រចក​វែង​
 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ boldsky