Mike Angelo កោរ​សក់​​ បួស​សង​គុណ​ឪពុក​ម្ដាយ


Mike Angelo កោរ​សក់​​ បួស​សង​គុណ​ឪពុក​ម្ដាយ

កាល​ពី​ព្រឹក​ថ្ងៃ​ទី ២២ ខែ តុលា​នេះ តារា​សម្ដែង​និង​ចម្រៀង​ថៃ Mike D Angelo បាន​​សម្រេច​ចិត្ត​កោរសក់​​ទៅ​បួស​ក្នុង​រយៈ​ពេល​ ១០ ថ្ងៃ​ដើម្បី​សង​គុណ​លោក​ឪពុក​និង​អ្នក​ម្ដាយ​របស់​ខ្លួន​នៅ​ឯ​វត្ត Trai Mit Witthaya Ram។

 

Mike Angelo កោរ​សក់​​ បួស​សង​គុណ​ឪពុក​ម្ដាយ

 

ដូច​នឹង​ប្រទេស​ខ្មែរ​ដែរ តាម​ទំនៀម​ទម្លាប់​ប្រពៃណី​របស់​ប្រទេស​ថៃ ការ​ទៅ​បួស​​សងគុណ​ឪពុក​ម្ដាយ​ជា​រឿង​​ដែល​ប្រពៃ​បំផុត។ ក្នុង​ការ​ទៅ​បួស​ទៅ​បួស​នេះ Angelo អាច​សង​គុណ​ឪពុក​ម្ដាយ​ដែល​បាន​ចិញ្ចឹម​បី​បាច់​ខ្លួន​ពី​តូច​ដល់​ធំ សុំ​សេចក្ដី​សុខ​ឲ្យ​គ្រួសារ ព្រម​ទាំង​ទទួល​បាន​ការ​ផ្ដល់​កិត្តិយស​ពី​សង្គម​ទៀត​ផង។

 

Mike Angelo នឹង​ចាប់​ផ្ដើម​បួស​ពី​ថ្ងៃ​នេះ​តទៅ​គឺ​ថ្ងៃ​ទី ២២ ខែ​តុលា ហើយ​បន្ត​កិច្ច​ការ​នេះ​ក្នុង​រយៈ​ពេល ១០ថ្ងៃ។ តារា​សម្ដែង​រូប​នេះ​នឹង​សឹក​វិញ​នៅ​ថ្ងៃ​ទី ២ ខែ​វិច្ឆិកា។ នៅ​ក្នុង​ពិធី​បំបួស​នេះ​ដែរ ក្រៅ​ពី​ឪពុក​ម្ដាយ មិត្តភ័ក្ដិ​ទាំង​ក្នុង​និង​ក្រៅ​វិស័យ​សិល្បៈ និង​អ្នក​គាំទ្រ​របស់ Mike ជា​ច្រើន​ដែល​បាន​វត្តមាន​នៅ​ទី​នេះ គេ​ក៏​សង្កេត​បាន​ផង​ដែរ​ថា​តារា​សម្ដែង Aom Sucharat Manaying ដែល​ជា​ដៃ​គូ​សម្ដែង​ជាមួយ Mike ក្នុង​រឿង “បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍” របស់​ថៃ​​ក៏​បាន​បង្ហាញ​ខ្លួន​ក្នុង​ពិធី​នេះ​ដែរ៕

 

Mike Angelo កោរ​សក់​​ បួស​សង​គុណ​ឪពុក​ម្ដាយ

 

Mike Angelo កោរ​សក់​​ បួស​សង​គុណ​ឪពុក​ម្ដាយ

 

Mike Angelo កោរ​សក់​​ បួស​សង​គុណ​ឪពុក​ម្ដាយ

 

Mike Angelo កោរ​សក់​​ បួស​សង​គុណ​ឪពុក​ម្ដាយ

 

Mike Angelo កោរ​សក់​​ បួស​សង​គុណ​ឪពុក​ម្ដាយ

 

Mike Angelo កោរ​សក់​​ បួស​សង​គុណ​ឪពុក​ម្ដាយ

 

Mike Angelo កោរ​សក់​​ បួស​សង​គុណ​ឪពុក​ម្ដាយ

 

Mike Angelo កោរ​សក់​​ បួស​សង​គុណ​ឪពុក​ម្ដាយ

 

 

ចុចអាន៖បេក្ខនារី The Voice Thailand មក​សម្ពោធ​រឿង​ស្រុក​ខ្មែរ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ kapook