ជ័យលាភី​កំពូល​តារា​នឹង​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​ជាមួយនឹង​ទឹកប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​៣​ម៉ឺន​ដុល្លារ​

ភ្នំពេញ​: ​ទូរទស្សន៍​PNN​ដែលជា​ប៉ុស្តិ៍​ទូរទស្សន៍​ថ្មី និង​ទំនើប​បំផុត​របស់​ប្រទេស​កម្ពុជា នឹងធ្វើ​ការប្រកាស​ម្ចាស់​ជ័យលាភី​កម្មវិធី​កំពូល​តារា​ដែលជា​កម្មវិធី​ប្រឡង​សម្តែង​សមត្ថភាព​ច្រៀង រាំ ដំបូង​របស់ខ្លួន នៅ​ថ្ងៃអាទិត្យ ទី​២៥ ខែតុលា ឆ្នាំ​២០១៥ ចុង​សប្តាហ៍​នេះ​។​

​បេក្ខជន​ដែល​ឈ្នះ​ជ័យលាភី បន្ទាប់ពី​បាន​ប្រជែង​ជាមួយនឹង​បេក្ខជន​ចំនួន​១៤​រូប​ផ្សេងទៀត​ដែល​បាន​ចម្រាញ់​តាំងពី​ដំបូង​នោះ នឹង​ទទួលបាន​រង្វាន់​ទឹកប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ចំនួន​៣​ម៉ឺន​ដុល្លារ​។​ជាមួយគ្នានេះ ម្ចាស់​ជ័យលាភី​ក៏​នឹង​ត្រូវបាន​អញ្ជើញ​ចូលរួម​ច្រៀង​ជាតា​រា​កិត្តិយស ឬ​ពិធីករ ក្នុង​កម្មវិធី​ទូរទស្សន៍​PNN ផងដែរ​។​

​បេក្ខជន​ដែល​ជម្រុះ​នៅសល់​៤​រូបនេះ នឹងចូលរួម​ប្រកួត​សមត្ថភាព​របស់ខ្លួន ដើម្បី​ដណ្តើមយក​ជ័យលាភី កំពូល​តារា​នៅ​ថ្ងៃអាទិត្យ សប្តាហ៍​នេះ​។​

​បច្ចុប្បន្ន កម្មវិធី​កំពូល​តារា​របស់​ទូរទស្សន៍ PNN ត្រូវបាន​ឧ​ត្ថ​ម្ភ​ដោយ​រថយន្ត​Hyundai និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់​។​

​លោក​នូ ចំណាប់​ហៅ ជី​មី ផលិតករ​កម្មវិធី​ទូរទស្សន៍​PNN​បាន​មានប្រសាសន៍ថា​៖ “​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ គឺជា​ពេលវេលា​ដ៏​រំភើប​ញាប់​ញ័រ​មួយ ដែល​បេក្ខជន បេ​ក្ខ​នារី​បាន​បញ្ចេញ​នូវ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់ខ្លួន​។ ក្នុងនោះ​បេក្ខភាព​ប្រកួត​តម្រូវ​ឲ្យ​ច្រៀង​នូវ​បទ​សម័យ បទ​ពី​ជំនាន់​ដើម និង​បទ​ប្រពៃណី និង​ថែមទាំង​ទទួលបាន​ការបណ្តុះបណ្តាល ដើម្បី​ក្លាយជា​តារាចម្រៀង​អាជីព​ផងដែរ​។​”

​វគ្គ​ផ្តាច់​ព្រាត់​នៅ​ថ្ងៃអាទិត្យ​នេះ បេក្ខជន​នីមួយៗ​នឹង​ច្រៀង​ចម្រៀង​ចំនួន​២​បទ ក្រោម​ការ​វិនិច្ឆយ​ពី​គណៈកម្មការ អ្នកនាង ប៊ុត កន្យា លោក ម៉ិ​ញ សុធី​វណ្ណ និង​លោក ណាំ ប៊ុណ្ណា​រ័ត្ន​។ ទស្សនិកជន​អាច​បោះឆ្នោត​គាំទ្រ​បេក្ខជន​ប្រកួត​តាមរយៈ Line ។​

​បេក្ខជន​ប្រកួត​នៅ​វគ្គ​ផ្តាច់​ព្រាត់​នេះ​មានដូចជា​៖

ជ័យលាភី​កំពូល​តារា​នឹង​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​ជាមួយនឹង​ទឹកប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​៣​ម៉ឺន​ដុល្លារ​
​អ៊ុំ ចាន់​ឌី (DYDY) អាយុ​២៩​ឆ្នាំ មកពី​ទីក្រុង​ភ្នំពេញ​. LINE ID: SS 05

ជ័យលាភី​កំពូល​តារា​នឹង​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​ជាមួយនឹង​ទឹកប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​៣​ម៉ឺន​ដុល្លារ​
​ឈួន ច័ន្ទ​ធីតា (JESSI) អាយុ​២២​ឆ្នាំ មកពី​ខេត្ត​ព្រះ​ស៊ី​ហ​នុ​. LINE ID: SS 10

ជ័យលាភី​កំពូល​តារា​នឹង​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​ជាមួយនឹង​ទឹកប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​៣​ម៉ឺន​ដុល្លារ​
​លី លីន​ដា (LINDEE) អាយុ​២០​ឆ្នាំ មកពី​ទីក្រុង​ភ្នំពេញ​. LINE ID: SS 12

ជ័យលាភី​កំពូល​តារា​នឹង​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​ជាមួយនឹង​ទឹកប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​៣​ម៉ឺន​ដុល្លារ​
​ចិន្តា វី​តា (VITA) អាយុ​២៥​ឆ្នាំ មកពី​ទីក្រុង​ភ្នំពេញ​. LINE ID: SS 13

​កម្មវិធី កំពូល​តារា​នឹងធ្វើ​ការផ្សាយ​ផ្ទាល់​លើ​ទូរទស្សន៍​PNN​វេលា​ម៉ោង ៦​ល្ងាច ថ្ងៃអាទិត្យ ទី​២៥ ខែតុលា​។​