ប្រទះឃើញ​សាកសព​ក្មេងប្រុស​អាយុ​៦​ឆ្នាំ​អណ្ដែត​ទឹកទន្លេ​មេគង្គ​

កណ្តាល: ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ សាកសព​ក្មេងប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់ អណ្ដែត​ទឹក កាលពីព្រឹក ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥​នៅ​ចំណុច​កំពង់​ទឹ​ក‌​​តា​ឡូ ទន្លេមេគង្គ ក្នុងភូមិព្រែ​ក‌​តា​កូវ ឃ‌ុំ​ព្រែ​ក‌​តា​កូវ ស្រុក​ខ្សាច់កណ្ដាល ខេ​ត្ត‌​កណ្ដាល ។​

​ជន​រង​គ្រ‌ោះ​ឈ្ម‌ោះ គ្រី យ៉ាង​ហា​ម៉ាត់  អា​យ‌ុ​៦​ឆ្នាំ ជនជាតិខ្មែ​រ‌​ឥ​ស្លា​ម‌ នៅ​ភូមិកំពង់ទ្រាស់ ឃ‌ុំ​កំ​ព​ង‌់​ទ្រាស់ ស្រុ​ក‌​ក្រូ​ច‌​ឆ្ម‌ា ខេ​ត្ត‌​ត្បូ​ង‌​ឃ្ម‌ុំ ។ មុនពេល​កើតហេតុ​​នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ជនរងគ្រោះ​និងបងជីដូនមួយ​ឈ្មោះ​ហាំ​ម៉ាត់ ស​លី​ហ្ស៊ី​ន ភេ​ទ‌​ប្រុ​ស‌ អាយុ​៩​ឆ្នាំ ជនជាតិខ្មែរ ឥស្លាមនៅ​ភូមិ​ឃ‌ុំ​ជាមួយ​គ្ន‌ា បាន​ទៅ​មុជទឹក ទន្លេ​មេគ​ង្គ‌​ចំណុច​កំ​ព​ង‌់​ដរ កោះ​ត្រែ​ង‌ ក្នុ​ង‌ភូមិ​ឃ‌ុំ​កើ​ត‌​ហេ​ត‌ុ ហើ​យ‌​បាន​លង់​ទឹ​ក‌​ស្លា​ប‌់​ទាំង​២​នាក់​តែម្ដង​បន្ទា​ប‌់​ក្រុ​ម‌​​គ្រួ​សារ‌ បាន​រកឃើញ​សាកសព​ឈ្មោះ​ហាំ​ម៉ាត់ ស​លី​ហ្ស៊ី​ន​ឯ​សាកស​ព‌​ឈ្ម‌ោះ​គ្រី យ៉ា​ហា​ម៉ាត់ រកមិនឃើញ រ​ហូ​ត‌​ដ​ល‌់​ថ្ង‌ៃ​ទី​២២ ខែតុលា​ឆ្នាំ​២០១៥​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ទើប​ប្រទះឃើញ​សាកសព​អណ្តែត​ក្នុង​ទឹកទន្លេ​មេគង្គ ភូមិ​ព្រែ​កតា​កូវ ឃុំ ព្រែក​តា​កូវ ស្រុកខ្សាច់​ណ្តា​ល ខេត្តកណ្តាល ។​

​ក្រោយពី​កើតហេតុ​កម្លាំង​ផ្នែក​ជំនាញ បាន​ចុះមក​ពិនិត្យ​សាកស​ព‌​ឃើញ​មាន​ពាក់ខ្សែក​ធ្វើ​ពី​លោ​ហ‌ៈ​ធា​ត‌ុ​ព​ណ៌‌​លឿ​ង‌​និង ពាក់​ខ្ស‌ែ​ដ‌ៃ​ព​ណ៌‌​ស​ក្រៅ​ព‌ី​ន‌េះ​ព‌ុំ​មាន​​ស្លាក​ស្នា​ម‌​អ្វ‌ី​ទេ រួច​បានប្រគល់​ជូ​ន‌​ក្រុម គ្រួសារ​ដើម្បី​យកទៅ ធ្វើបុណ្យ​តាម​ប្រពៃ​ណ‌ី ៕R​

ប្រទះឃើញ​សាកសព​ក្មេងប្រុស​អាយុ​៦​ឆ្នាំ​អណ្ដែត​ទឹកទន្លេ​មេគង្គ​

ប្រទះឃើញ​សាកសព​ក្មេងប្រុស​អាយុ​៦​ឆ្នាំ​អណ្ដែត​ទឹកទន្លេ​មេគង្គ​
ប្រទះឃើញ​សាកសព​ក្មេងប្រុស​អាយុ​៦​ឆ្នាំ​អណ្ដែត​ទឹកទន្លេ​មេគង្គ​

  • ប្រទះឃើញ​សាកសព​ក្មេងប្រុស​អាយុ​៦​ឆ្នាំ​អណ្ដែត​ទឹកទន្លេ​មេគង្គ​已关闭评论
  • 203 views
  • Hide Sidebar
    A+
Publish on:2015/10/22  Category:ក្នុងស្រុក
Tags: