ទីបំផុត នាយ​មណ្ឌល​៤ ប្រចាំខេត្ត​សៀមរាប ត្រូវបាន​ផ្លាស់ប្តូរ តាម​ការកំណត់​

​សៀមរាប: នាយ​មណ្ឌល​៤ (​ប្រចាំខេត្ត​សៀមរាប​) នៃ​ការិយាល័យ​ទី​២ កងទ័ពជើងគោក ត្រូវបាន ផ្លាស់ប្តូរ​តាម​ការកំណត់​ជាក់​លាស់ ហើយ​ប្រកាស​ដាក់​នាយរង​មណ្ឌល​៤ នោះ​ស្រាប់ ឡើង​ទៅជា​នាយ​មណ្ឌល​។ ពិធី​នេះ ត្រូវបាន​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥​នេះ ក្រោម​ការចូលរួម​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សំរិទ្ធ ហ៊ុន មេបញ្ជាការរង​កងទ័ព​ជើងគោក​។
​    ​
​អតីត​នាយ​មណ្ឌល​៤ ខេត្តសៀមរាប គឺ​លោក​វរសេនីយ៍ឯក ប្រាក់ ហឿន ត្រូវបាន​ថ្នាក់លើ​ឲ្យ ទៅកាន់​ជា​នាយរង​ការិយាល័យ​ទី​២ កងទ័ពជើងគោក ប៉ុន្តែ​ក្នុង​ពិធី​ប្រកាស​នោះ លោក​វរសេនីយ៍ឯក ប្រាក់ ហឿន មិនបាន​ចូលរួម​ទេ​។ ដោយឡែក​នាយ​មណ្ឌល​៤​ថ្មី ត្រូវបាន​ទៅលើ​លោក​វរសេនីយ៍ទោ គុយ សុវត្ថិ ដែល​មុននេះ លោក​ជា​នាយរង​មណ្ឌល​៤​នោះ​ស្រាប់​។​
​    ​
​ជាមួយគ្នា​នោះ ក៏មាន​ប្រកា​សលោក​វរសេនីយ៍ទោ ប៉ូច សុជា ជា​ជំនួយការ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហុំ រដ្ឋា មេបញ្ជាការរង​កងទ័ព​ជើងគោក ប៉ុន្តែ​លើ​មុខងារ​បច្ចុប្បន្ន ជា​នាយរង​មណ្ឌល​៤​។​
​    ​
​លោក​វរសេនីយ៍ឯក ប្រាក់ ហឿន អតីត​នាយ​មណ្ឌល​៤ កន្លងមក ត្រូវបាន​ថ្នាក់ក្រោម​ធ្វើលិខិត ទៅ​ថ្នាក់លើ​ចំនួន ៣​ច្បាប់ ដាច់ដោយឡែក​ពីគ្នា ដើម្បី​សុំ​ឲ្យ​ដកចេញ​នាយ​មណ្ឌល​៤ ដោយសារតែ លោក ប្រាក់ ហឿន កាត់​ដី​មណ្ឌល ៤ ខេត្តសៀមរាប ជាច្រើន​ប្លង់ លក់​ទៅ​ឲ្យ​ឯកជន ដោយ​មិន​ឲ្យ​មានការ​ឆ្លងកាត់​ពី​ថ្នាក់លើ ក៏ដូចជា​ពិភាក្សា​នៅក្នុង​អង្គភាព​រួម​។
​    ​
​ប្រភព​និយាយថា ដោយមាន​ការទាមទារ​ដកដំណែង​លោក​វរសេនីយ៍ឯក ប្រាក់ ហឿន បែប នេះ ត្រូវ​ថ្នាក់លើ ដែលមាន​កងទ័ពជើងគោក បានសំរេច​ដក​លោក ប្រាក់ ហឿន ចេញពី​នាយ​មណ្ឌល ហើយ​ដាក់​នាយរង មក​ជំនួស​។ ការដក​នេះ ត្រូវបាន​ប្រភព​និយាយថា ដើម្បី​ធ្វើការ​ស៊ើបអង្កេត និង​ដោះស្រាយ​ជូន​មន្ត្រី​ថ្នាក់ក្រោម ដែល​មានការ​ប្តឹងផ្តល់​៕

ទីបំផុត នាយ​មណ្ឌល​៤ ប្រចាំខេត្ត​សៀមរាប ត្រូវបាន​ផ្លាស់ប្តូរ តាម​ការកំណត់​

ទីបំផុត នាយ​មណ្ឌល​៤ ប្រចាំខេត្ត​សៀមរាប ត្រូវបាន​ផ្លាស់ប្តូរ តាម​ការកំណត់​

ទីបំផុត នាយ​មណ្ឌល​៤ ប្រចាំខេត្ត​សៀមរាប ត្រូវបាន​ផ្លាស់ប្តូរ តាម​ការកំណត់​

ទីបំផុត នាយ​មណ្ឌល​៤ ប្រចាំខេត្ត​សៀមរាប ត្រូវបាន​ផ្លាស់ប្តូរ តាម​ការកំណត់​
​រូបភាព​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​សំរិទ្ធ ហ៊ុន ចូលរួម​ប្រកាស​ដក​នាយ​មណ្ឌល​៤ ខណៈពេលដែល ពិធី​នោះ​នាយ​មណ្ឌល​ចាស់​មិនបាន​ចូលរួម​៕​គូលែន​