ប្រទូស​រាយ​រវាង​សមត្ថកិច្ច និង​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ឡា​រីតា ដោយសារ​ក្រុមហ៊ុន មិន​ព្រម​ចូល​ចំណត​

​សៀមរាប: នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៥ សមត្ថកិច្ច​នគរបាល ខេត្តសៀមរាប ដែលមាន​ភារកិច្ច​រៀប​ចំ​សណ្តាប់ធ្នាប់ បាន​ហៅ​ឡាន​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ឡា​រីតា អោយ​ចូលទៅ​ចំណត ដើម្បី​បង់លុយ​តាម​សៀវភៅ​បន្ទុក​របស់​រដ្ឋ ប៉ុន្តែ​ក្រុមហ៊ុន​នេះ មិន​ព្រម​ចូល​ចំណត ក៏​ធ្វើអោយ​មានការ​ប្រទូស​រាយ​គ្នា អស់​ជាច្រើន​ម៉ោង បន្ទាប់ពី​អភិបាល ខេត្តសៀមរាប បញ្ជា​អោយ​អភិបាលក្រុង​សៀមរាប ចុះទៅ​ធ្វើការ​ដោះស្រាយ​។ ការ​ប្រទូស​រាយ​គ្នា​នេះ បានកើត​ឡើង នៅមុខ​បុរី សៀង ណាំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​
​    ​
​សមត្ថកិច្ច​សណ្តាប់ធ្នាប់ បាន​និយាយថា នៅ​ព្រឹក​នោះ ខាង​សណ្តាប់ធ្នាប់ បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ទូទៅ ទាំង​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ទាំង​រថយន្ត​តាក់ស៊ី​គ្រប់​ប្រភេទ ដើម្បី​ឲ្យ​ចូលទៅ​ចំណត ក្នុង​បុរី សៀង ណាំ ប៉ុន្តែ​ចម្លែក​តែ​រថយន្ត​ដឹក​អ្នកដំណើរ ឡា​រីតា មិន​ព្រម​ចូល​ចំណត ធ្វើ​ឲ្យ​សមត្ថកិច្ច​ប្រើ​វិធានការ​បង្ខំ​ឲ្យ​ចូល​ចំណត តែ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​នោះ នៅតែ​មិន​ចូល​។​
​    ​
​សមត្ថកិច្ច​នគរបាល​សណ្តាប់ធ្នាប់ បានបញ្ជាក់​ទៀតថា បន្ទាប់ពី​បង្ខំ​ឲ្យ​រថយន្ត​ក្រុមហ៊ុន ឡា​រីតា ចំនួន ២​គ្រឿង ឲ្យ​ចូល​ចំណត តែ​បែរជា​ក្រុមហ៊ុន​នោះ យក​ឡាន ២ ទៅ ៣​គ្រឿង​ទៀត មក​ចត​បន្តកន្ទុយ​គ្នា ដើម្បី​ផ្គើន​សមត្ថកិច្ច​។ ករណី​នេះដែរ ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ និង​ការ​ចោមរោម​មើល​ពី​មហាជន នៅ​កន្លែងកើតហេតុ​ថែម​ទៀតផង​។​
​    ​
​សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា នៅពេលនោះ​ខាង​តំណាង​ក្រុមហ៊ុន ក៏ដូចជា​អ្នកបើក ឡាន ក៏បាន​ប្រើពាក្យ​ថា ត្រឹម​សមត្ថកិច្ច ក៏ដូចជា​ចៅហ្វាយក្រុង គេ​មិន​និយាយ​ជាមួយ​ទេ គឺ​គេ​និយាយ​ជា​ចៅហ្វាយខេត្ត ព្រោះថា​កន្លងមក​ក្រុមហ៊ុន​គេ​បាន​ប្តឹងទៅ​ចៅហ្វាយខេត្ត​។
​    ​
​នៅ​ម៉ោង​បន្ទាប់ ដោយ​ទទួលបញ្ជា​ពី​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប លោក​សូ ប្លា​តុង អភិបាលក្រុង​សៀមរាប បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​ដោះស្រាយ​។ ដោយ​លោក​បញ្ជាក់ថា ក្រោយពី​សម្របសម្រួល ក្រុមហ៊ុន ឡា​រីតា ត្រូវបាន ឲ្យ​ធ្វើ​កិច្ចសន្យា ចូលទៅក្នុង​ចំណត ដូចជា​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ និង​រថយន្ត​តាក់ស៊ី​ឯ ទៀត​ដែរ​។
​    ​
​លោក​សូ ប្លា​តុង បានបញ្ជាក់​ទៀតថា រឿងរ៉ាវ​កើតហេតុ​ព្រឹក​មិញ​នោះបាន​ចប់​ហើយ ព្រោះ​ក្រុមហ៊ុន​បានធ្វើ​កិច្ចសន្យា យល់ព្រម​ចូល​ចំណត លែង​ឲ្យ​មានរឿង​តទៅទៀត ដោយ​លោក​បញ្ជាក់ថា នេះ​គឺជា​រៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយ ក្នុង​ក្រុង​ឲ្យ​កាន់តែ​ប្រ សើរ ស្របតាម​ធ្វើ​ដែលមាន​ការរីកចំរើន​របស់​ក្រុង​ទេសចរណ៍​សៀមរាប​។​
​    ​
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៥ មាន​ក្រុមហ៊ុន​ចំនួន​៨ ក្នុងនោះ ក៏បាន​ក្រុមហ៊ុន ឡា​រីតា មួយ​ផងដែរ ដែល​គេ​ដឹងថា​ជា​អ្នកផ្តើមគំនិត​ឲ្យ​មានការ​ប្តឹងផ្តល់​ទៅ​អភិបាលខេត្ត​សៀមរាប ដើម្បី​ឲ្យ​ពិនិត្យមើល​កុងត្រូលជជុះ និង​ថា​ទីតាំង​បាន​យកលុយ​ពី​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ លើសពី​សៀវភៅ​បន្ទុក​។​
​    ​
​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ លោក ឃឹម ប៊ុន​សុង បាន​កោះហៅ​ក្រុមហ៊ុន​ដែល មានការ​ប្តឹង និង​ក៏បាន​កោះហៅ​សមត្ថកិច្ច​ពាក់​ព​ន្ធ័ ក៏ដូចជា​ខាង​ម្ចាស់​ចំណត​ចូលមក​ធ្វើ ការដោះស្រាយ ជា​លទ្ធផល​លោក​ឃឹម ប៊ុន​សុង បញ្ជាក់ថា​មិនមាន​កុងត្រូលជជុះ​នៅមុខ បុរី​សៀង ណាំ ទេ គឺ​សមត្ថកិច្ច​នៅ​ទីនោះ​ជា​អ្នករៀបចំ​សណ្តាប់ធ្នាប់​។
​    ​
​ដោយឡែក​ក្រុមហ៊ុន​ទាំង​៨ ដែល​ប្តឹង​នោះ ដើម្បី​ឲ្យ​មាន​សណ្តាប់ធ្នាប់ អភិបាលខេត្ត បានស្នើ​ឲ្យ​ចូល​បេន​ទាំងអស់គ្នា និង​បង់លុយ​តាម​សៀវភៅ​បន្ទុក ដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានកំណត់ ប៉ុន្តែ​ចម្លែក​តែ​ក្រុមហ៊ុន​ឡា​រីតា​ប៉ុណ្ណោះ ដែល​គាត់​មិន​ចូល​ចំណត​៕

ប្រទូស​រាយ​រវាង​សមត្ថកិច្ច និង​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ឡា​រីតា ដោយសារ​ក្រុមហ៊ុន មិន​ព្រម​ចូល​ចំណត​

ប្រទូស​រាយ​រវាង​សមត្ថកិច្ច និង​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ឡា​រីតា ដោយសារ​ក្រុមហ៊ុន មិន​ព្រម​ចូល​ចំណត​

ប្រទូស​រាយ​រវាង​សមត្ថកិច្ច និង​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ឡា​រីតា ដោយសារ​ក្រុមហ៊ុន មិន​ព្រម​ចូល​ចំណត​

ប្រទូស​រាយ​រវាង​សមត្ថកិច្ច និង​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ឡា​រីតា ដោយសារ​ក្រុមហ៊ុន មិន​ព្រម​ចូល​ចំណត​