ស្ពាន​ជ្រោយចង្វារ​ទី​២ សម្ពោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ហើយ​

Sanofi

​នៅ​ម៉ោង​៧: ៣៥​នាទី​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ស្ពាន​ជ្រោយចង្វារ​មិត្តភាព​កម្ពុជា​-​ចិន (​ស្ពាន​ជ្រោយចង្វារ​ទី​២) សួនច្បារ​រង្វង់​មូល​ស្តា​ត​ចាស់ និង​សួនច្បារ​រង្វង់​មូល​ជ្រោយចង្វារ​ត្រើយ​ខាងកើត​។​ពិធី​សម្ពោធ​សមិទ្ធផល​ថ្មី​នេះ ក៏មាន​វត្តមាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី ប៊ូ ចៀង​ហ្គូ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ប្រជាពលរដ្ឋ យុវជន​កាយឫទ្ធិ យុវជន​កាកបាទក្រហម និង​សិស្សានុសិស្ស​ជាច្រើន​នាក់​ទៀត​។ ស្ពាន​ជ្រោយចង្វារ​មិត្តភាព​កម្ពុជា​-​ចិន គឺជា​ស្ពាន​ទី​៤ ហើយ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ បើកសម្ពោធ​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ប្រើប្រាស់​នៅក្នុង​ឆ្នាំ​២០១៥​នេះ​។ ស្ពាន​ជ្រោយចង្វារ​ទី​២ នេះ គឺជា​ការតភ្ជាប់​វិថី​ដឹកជញ្ជូន និង​ការធ្វើដំណើរ​ឆ្លង​កាត់ទ​ន្លេ​មេគង្គ ហើយក៏​បាន​ជួយ​បញ្ចៀស​ការកកស្ទះ​នៅ​តំបន់​នេះ​ផងដែរ​។​

សូមបញ្ជាក់ថា ស្ពាន​ជ្រោយចង្វារ​មិ​ត្តិ​ភាព​កម្ពុជា​-​ចិន ត្រូវបាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ពុធ ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១១ ដែលមាន​ប្រវែង ៧១៩​ម៉ែត្រ ចំណាយពេល​សាងសង់ ៣៨​ខែ និង​ចំណាយ​ថវិកា​ប្រមាណ ២៧.៥០០.០០០ ដុល្លារ​អាមេរិក ដែលជា​កម្ចី​ឥណទាន​របស់​រដ្ឋាភិបាល​ចិន​។ ស្ពាន​នេះ បានដាក់​ឲ្យ​ប្រជាពលរដ្ឋ ធ្វើដំណើរ​ឆ្លងកាត់​ជិត ១​ឆ្នាំ​មកហើយ​។​

ដោយឡែក​ចម្លាក់​ព្រហ្ម​បាយ័ន ដែល​ស្ថិតនៅ​ខាងកើត​ស្ពាន​ភ្លោះ​វិញ បាន​សាងសង់ឡើង​តាម​លំនាំ​ដើមពី​ប្រាសាទបាយ័ន ក្នុង​ខេត្តសៀមរាប ធ្វើ​អំពី​ថ្មភ្នំ​យក​ពី​ខេត្តព្រះវិហារ កាត់​ឆ្លា​ក់ដាប់​ជា​ដុំៗ បន្តុប​លើ​គ្នា មាន​កំពស់ ៩,១៨ ម៉ែត្រ ទទឹង ៦,៣០​ម៉ែត្រ​។

 

រូបចម្លាក់​ព្រហ្ម​បាយ័ន តំណាង​ឲ្យ​ព្រះភ័ក្ត្រ​របស់​ព្រះ​លោ​កេ​ស្វរ​: ជា​ព្រះ​ពោធិសត្វ នៃ​ពុ​ទ្ឋ​សាសនា​មហាយាន ដែលមាន​មហាករុណា ចំពោះ​មនុស្សលោក​គ្រប់​ទិស​ទាំង​៤ ដែល​ខ្មែរ​និយម​ហៅថា ព្រហ្ម​បាយ័ន ឬ​ព្រហ្ម​មុខ​៤៕ សុទ្ធ គឹម​សឿន​


Related