យ៉ា​យ៉ា ទូ​រ៉េ គ្មាន​សេចក្ដីសុខ ដោយសារ​សារព័ត៌មាន​រិះគន់

យ៉ា​យ៉ា ទូ​រ៉េ ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​កូដ​ឌី​វ័​រ បាន​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន «​ឡេ​គីប​» របស់​បារាំង​ថា ទោះបី​លោក​មាន​ប្រាក់​និង​ល្បីឈ្មោះ​នៅ​ក្លិប Man  City ក៏​ដោយ ប៉ុន្តែ​លោក​គ្មាន​សេចក្ដីសុខ​ទាល់តែ​សោះ​ដោយសារ​រមែង​ទទួល​ការ​រិះគន់​នៅ​តាម​ទំព័រ​កាសែត ។

កីឡាករ​រូប​នេះ​បាន​រៀបរាប់​ថា កាលពី​ប៉ុន្មាន​ស​ប្ដា​ហ៍​កន្លង​មក មានការ​ចុះ​ផ្សាយ​ពី​ការ​ចាប់ផ្ដើម​រដូវ​កាល​ថ្មី​ដោយ​ចោទ​ជា​សំណួរ​ក្នុង​ន័យ​រិះគន់​ថា តើ​ទូ​រ៉េ ចាប់ផ្ដើម​លេង​ល្អ​នៅ​ពេល​ណា0x017d7 រួម​ទាំង​ការ​រិះគន់​លើ​បញ្ហា​មិន​អាច​ស៊ុត​បញ្ចូល​ទី​ឱ្យ​ក្លិប​Man City ទៀត​ផង ។ យើង​គួរ​ចាប់អារម្មណ៍​អ្វី​ជា​វិជ្ជមាន​ប្រសើរ​ជាង​នេះ​បាន​ទេ ព្រោះ​លោក​បាន​ជួប​រឿងរ៉ាវ​បែប​នេះ​ជា​ច្រើន​លើក​មក​ហើយ​៕