Klopp អាច​ជួយ​ Liverpool ឈ្នះ​លើក​ដំបូង​បាន​អត់ ប៉ះ​ Rubin Kazan យប់​នេះ?

Klopp អាច​ជួយ​ Liverpool ឈ្នះ​លើក​ដំបូង​បាន​អត់ ប៉ះ​ Rubin Kazan យប់​នេះ?

​​​ក្រុម​ហង្ស​ក្រហម Liverpool នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Anfield ​​ដើម្បី​ប្រកួត​ក្នុង​ដី​​​លើក​ដំបូង និង​ជា​ប្រកួត​នៅ​អឺរ៉ុប​លើក​ដំបូង​ផង​ដែរ ក្រោម​ការ​ដឹក​នាំ​របស់​​អ្នកចាត់ការ​ថ្មី​​ Jurgen Klopp ​ដែល​នឹង​ត្រូវ​ប៉ះ​​ក្រុម​មក​ពី​រុស្សី Rubin Kazan ​​ក្នុង​ការ​ប្រកួត​ UEFA Europa League វគ្គ​​សន្សំ​ពិន្ទុ​ពូល​ B នៅ​វេលា​ម៉ោង​០២:០៥​នាទី​រំលង​អាធ្រាត្រ​​យប់​នេះ។

 

Klopp អាច​ជួយ​ Liverpool ឈ្នះ​លើក​ដំបូង​បាន​អត់ ប៉ះ​ Rubin Kazan យប់​នេះ?

 

​​​២ប្រកួត​បើក​ឆាក​ដំបូង​ នៃ​ពាន​រង្វាន់​អឺរ៉ុប​លំដាប់​ទី​២​ ដែល​ដឹក​នាំ​ដោយ​​អតីត​អ្នកចាត់ការ​ Brendan Rodgers ​កន្លង​មក​ ​ហង្ស​ក្រហម​ពុំ​ទាន់​ស្គាល់​ជ័យ​ជម្នះ​នៅ​ឡើយ​ទេ ដោយ​ស្មើ​ទាំង​២​លើក ពោល​គឺ​ស្មើ​ ១-១ ទល់​នឹង​ Bordeaux នៅ​បារាំង​ និង​ស្មើ​ ១-១ ទល់​នឹង​ Sion ​នៅ​អង់គ្លេស​ទៀត។ ​សម្រាប់​ការ​ប្រកួត​យប់​នេះ ម្ចាស់​ក្លិប​ Liverpool លោក​ John W Henry, លោក​ Tom Werner និង​ប្រធាន​ក្រុមហ៊ុន​ FSG លោក​ Mike Gordon ​ក៏​នឹង​អញ្ជើញ​ទៅ​ទស្សនា​ផ្ទាល់​នៅ​ Anfield ផង​ដែរ។

 

​សម្ដី​អ្នកចាត់ការ​​ថ្មី​ Liverpool​៖

 

Klopp អាច​ជួយ​ Liverpool ឈ្នះ​លើក​ដំបូង​បាន​អត់ ប៉ះ​ Rubin Kazan យប់​នេះ?

 

​Jurgen Klopp អ្នកចាត់ការ​ថ្មី​ក្រុម​ម្ចាស់​ផ្ទះ​ហង្ស​ក្រហម បាន​និយាយ​ពី​អារម្មណ៍​រំភើប​របស់​ខ្លួន ក្នុង​ការ​​វិល​ត្រឡប់​មក​ដឹក​នាំ​ក្រុម​​លេង​នៅ​អឺរ៉ុប​ជា​ថ្មី​នេះ​វិញ​ថា៖ “ខ្ញុំ​រង់ចាំ​ប្រកួត​មួយ​នេះ​យូរ​ហើយ វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ ហើយ​បរិយាកាស​នឹង​ពិសេស។ វា​ជា​ការ​ប្រកួត​ក្នុង​ដី​លើក​ដំបូង​របស់​ខ្ញុំ ហើយ​ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​អាច​ទទួល​បាន​បរិយាកាស​ដ៏​ពិសេស ពី​ការ​ប្រកួត​នេះ។ ខ្ញុំ​ចង់​មក​ទី​នេះ ខ្ញុំ​ចង់​យល់​ពី​អារម្មណ៍​រំភើប​នៅ​ទី​នេះ។ នេះ​ជា​អ្វី ដែល​ខ្ញុំ​រង់ចាំ​រឿង​ដ៏​ពិសេស​នេះ​យូរ​ហើយ។ Rubin Kazan ​​មាន​ស្ទិល​លេង​​ពិសេស ដូច្នេះ​យើង​ត្រូវ​តែ​ប្រយ័ត្ន​ ប្រមូល​អារម្មណ៍ និង​ប្រយុទ្ធ​ដើម្បី​យក​ជ័យ​ជម្នះ​ឲ្យ​បាន”។

 

​ជើង​កីឡាករ៖

 

Klopp អាច​ជួយ​ Liverpool ឈ្នះ​លើក​ដំបូង​បាន​អត់ ប៉ះ​ Rubin Kazan យប់​នេះ?

 

​ម្ចាស់​ផ្ទះ​ Liverpool នឹង​បន្ត​អវត្តមាន​ខ្សែ​ប្រយុទ្ធ​​ឆ្នើម​ Daniel Sturridge ​​ទៀត តែ​កីឡាករ​រូប​នេះ​​អាច​នឹង​ចូល​លេង​បាន​នៅ​ថ្ងៃ​អាទិត្យ​ ពេល​ប៉ះ​ Southampton ​ខណៈ​ដែល​ Christian Benteke, Roberto Firmino និង​ Dejan Lovren ​បាន​ត្រឡប់​ពី​របួស​វិញ​ហើយ ដែល​អាច​នឹង​បម្រុង​សិន។ ដូច្នេះ​១១​នាក់​ដំបូង​ របស់​ហង្ស​ក្រហម​ អាច​ជា៖ Mignolet; Clyne, Skrtel, Sakho, Moreno; Can, Allen, Milner; Ibe, Lallana, Origi។

 

Klopp អាច​ជួយ​ Liverpool ឈ្នះ​លើក​ដំបូង​បាន​អត់ ប៉ះ​ Rubin Kazan យប់​នេះ?

 

សម្រាប់​ក្រុម​ភ្ញៀវ​វិញ ខ្សែ​ប្រយុទ្ធ​ Igor Portnyagin ​នឹង​នៅ​បន្ត​ប្រយុទ្ធ​ជួរ​មុខ ​ខណៈ​ដែល​ខ្សែ​ការពារ​ Oleg Kuzmin​ ដែល​រក​​​បាន​២​គ្រាប់ កាល​ចុង​សប្ដាហ៍​កន្លង​ទៅ​ក៏​នឹង​អាច​ចូល​​លេង​បាន​ដែរ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ Rubin Kazan អាច​ជា៖ Ryzhikov; Kuzmin, Kverkvelia, Kambolov, Nabiullin; Ozdoev, Kislyak; Karadeniz, Eduardo, Kanunnikov; Portnyagin។

 

​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

​ក្រុម​ទាំង​២​នេះ មិន​ដែល​មាន​ប្រវត្តិ​​​​ប៉ះ​គ្នា​​នៅ​ក្របខ័ណ្ឌ​ UEFA ទេ។ Liverpool ធ្លាប់​ប៉ះ​ក្រុម​រុស្សី ១១​ដង ឈ្នះ​៦ ស្មើ​១ ​​ចាញ់​៤​ដង និង​លើក​ចុង​ក្រោយ​ឈ្នះ​ Zenit Saint Petersburg ៣-១ នៅ​ Anfield កាល​ឆ្នាំ​២០១៣ ប្រកួត​ UEFA Europa League វគ្គ​៣២​ក្រុម​ចុង​ក្រោយ។ រីឯ​ Rubin ធ្លាប់​ប៉ះ​ក្រុម​អង់គ្លេស៦​ដង ឈ្នះ​៣ ស្មើ​១ ចាញ់​២ និង​លើក​ចុង​ក្រោយ​ ឈ្នះ​ Wigan ១-០ នៅ​រុស្សី ក្នុង​ការ​ប្រកួត UEFA Europa League វគ្គ​សន្សំ​ពិន្ទុ​តាម​​ពូល​នេះ​ដូច​គ្នា កាល​ឆ្នាំ​២០១៣៕

 

​ព្យាករណ៍​គូ​នេះ​គឺ៖ Liverpool ១-០ Rubin Kazan, ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

-ចុចអាន៖ Klopp ប្រាប់​អ្នកគាំទ្រ​ហ៊ោ​ឲ្យ​ខ្លាំង​ក្នុង​ប្រកួត​ដំបូង​របស់​ខ្លួន​​នៅ Anfield

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ uefa