Eden Hazard ចង់​ចេញពី Chelsea ទៅ Real Madrid

កីឡា​៖​ខ្សែបំរើ​ស្លាប​សញ្ជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​កីឡាករ Eden Hazard ត្រូវបាន​កាសែត​បារាំង​ចុះផ្សាយ​ថា គេ​ចង់​ចាក​ចេញពី​តោ​ខៀវ Chelsea ទៅ Real Madrid បន្ទាប់ពី​ទំរង់​ធ្លាក់ចុះ​នៅ Chelsea ដើមរដូវ​កាល​នេះ​។ 

​ការបង្ហាញ​អារម្មណ៍​បែបនេះ​បន្ទាប់​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ Hazard បាន​ត្រឹម​បំរុង​ប៉ុណ្ណោះ​ពេល​ឈ្នះ Aston Villa តែ​យប់​ថ្ងៃ​អង្គារ​កន្លងទៅនេះ ចូល​លេង​ពេល Chelsea ស្មើ 0-0 នៅផ្ទះ Dynamo Kiev​។​

​ប្រភព​ដដែល​បញ្ជាក់ថា Hazard នឹង​ផ្លាស់​ទៅកាន់ Real Madrid រដូវ​កាល​ក្រោយនេះ ប្រសិនបើ Cristiano Ronaldo សំរេចចិត្ត​ចាកចេញ​ពី​ក្លិប​យក្ស​នៅ​អេ​ស្ប៉ា​ញ​មួយ​នេះ​។ 

​គួរ​បញ្ជាក់ថា នេះ​មិនមែនជា​លើកទីមួយ​ឡើយ​ដែលមាន​សារព័ត៌មាន​ចុះផ្សាយ​ពី​ទំនាក់ទំនង កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​ជាមួយ Real Madrid ពោលគឺ​កាលពី​ដើមរដូវ​កាល កាសែត​កីឡា​អេ​ស្ប៉ា​ញ​ក៏​ធ្លាប់​ចុះផ្សាយ​រឿងនេះ​ដែរ​៕

Eden Hazard ចង់​ចេញពី Chelsea ទៅ Real Madrid