សាខាគយ និងរដ្ឋាករ រាជធានីភ្នំពេញ បញ្ជាក់ពីការបង្ក្រាប រថយន្តអត់ពន្ធ ចំនួនពីរគ្រឿង

ភ្នំពេញ ៖ មន្រ្តីគយ និងរដ្ឋាករ បានថ្លែងអះអាងប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៥ នេះថា មន្រ្តីសាខាគយ និងរដ្ឋាករ រាជធានីភ្នំពេញ បញ្ជាក់ពីការបង្ក្រាប រថយន្តអត់ពន្ធ ចំនួនពីរគ្រឿង នៅទីតាំងលក់រថយន្ត ក្បែររង្វង់មូល ស្ពានជ្រោយចង្វារ កាលពីល្ងាចថ្ងៃទី២១ ខែតុលា ម្សិលមិញ។

មន្រ្តីដដែលបញ្ជាក់ថា ការបង្រ្កាបនេះ ធ្វើឡើង ជាបន្តបន្ទាប់ និងដូចភ្លៀងរលឹម និងមិនមែនជាលើកទី១ទេ ដែល សាខារបស់លោកបង្រ្កាប ជាមួយនឹងកិច្ចសហការ ជាមួយកម្លាំងមានសមត្ថកិច្ច ។

រថយន្តទាំងពីរគ្រឿង ដែលត្រូវបានបង្ក្រាបនោះ មាន Toyota Lexus 350 ពណ៌ស និងម៉ាកToyota Sienna ពណ៍ទឹកមាស ។

មន្រ្តីគយ និងរដ្ឋាករ បានបន្តអះអាងថា សកម្មភាពបង្រ្កាបរថយន្តអត់ពន្ធ នឹងបន្តធ្វើជាដរាប និងអំពាវនាវឱ្យដល់ ម្ចាស់យានយន្ត ដែលអត់ទាន់បង់ពន្ធ សូមមកបង់ពន្ធឲ្យបានរួសរាន់ ៕

សាខាគយ និងរដ្ឋាករ រាជធានីភ្នំពេញ បញ្ជាក់ពីការបង្ក្រាប រថយន្តអត់ពន្ធ ចំនួនពីរគ្រឿង