វិធី ៣យ៉ាង កម្ចាត់រោមមុខតាមបែបធម្មជាតិ ដ៏មានប្រសិទ្ធិភាព

ជាធម្មតា​​ ផ្ទៃមុខស្រស់ស្អាតគឺជាសុបិនរបស់នារីគ្រប់រូប ​ដែល​តែង​តែ​ប្រាថ្នា​ចង់បាន។ ​ក៏ប៉ុន្តែ​ប្រសិន​បើអ្នក​មាន​មុខ​ល្អ​​ស្អាត​ហើយ​​ស្រាប់​តែ​មុខ​របស់​អ្នក​ពោល​ពេញ​ទៅ​ដោយ​រោម​ នោះ​គឺ​ជា​រឿង​ដែល​ធ្វើ​ឲ្យអ្នក​មាន​ការ​មិន​សប្បាយ​​ចិត្ត​ចំពោះ​បញ្ហា​មួយ​នេះ​ ​ដែល​ធ្វើ​ឲ្យអ្នក​មាន​ការ​មិន​សប្បាយ​ចិត្ត។ ​ខាង​ក្រោមនេះ​ ជា​​គន្លឹះ​ក្នុងការ​កម្ចាត់​រោម​មុខ​តា​ម​បែប​ធម្មជាតិ​នឹង​គ្មាន​ការ​ឈឺ​ចាប់​ឡើយ។​

 

វិធី ៣យ៉ាង កម្ចាត់រោមមុខតាមបែបធម្មជាតិ ដ៏មានប្រសិទ្ធិភាព

 

ម្សៅសូដា (Backing Soda)

លាយម្សៅ​សូដា​ ​ចំនួន ១​ ​ស្លាព្រាបាយជាមួយនឹងទឹក​ក្តៅឧណ្ឌៗ ​២០០មីលីលីត្រហើយទុកវា​ឲ្យ​​ត្រជាក់​សិន។ ​បន្ទាប់មក ​អ្នកត្រូវប្រើសម្លី​កប្បាស​​​ដើម្បី​ផ្តិត​ទៅ​លើ​ល្បាយនេះ​ ​រួច​ទុកវា​​ឲ្យស្ងួត​បន្តិច។ ​ក្រោយ​មក​យក​សម្លី​​​កប្បាស​នោះ​ មក​បិទ​លើ​កន្លែង​ដែល​អ្នកចង់​កម្ចាត់​រោម​ ហើយ​រក្សា​ទុកវា​ឲ្យ​បាន​មួយ​យប់។​

បន្ទាប់​ពី​រក្សា​​​វា​ទុក​​បាន​​មួយ​​យប់​ ​លុះព្រឹក​ឡើង​ទើប​ធ្វើ​ការ​លាង​សម្អាត​ចេញ។​ បន្ទាប់​​ពី​​​បាន​​​អនុវត្តន៏​ ២ទៅ​៣ដង​រួចមក​រោម​មុខ​នៅ​លើ​មុខ​របស់​អ្នក​នឹង​ត្រូវ​បាន​កាត់​បន្ថយ​ច្រើន​ជាង​មុន។

 

ឳសថស្ថានអីយ៉ូត

អ្នកត្រូវការៈ ៤០​ មីលីលីត្រនៃ ៧០% គ្រឿងស្រវឹងដែលមានជាតិអាល់កុល, .៥ ​មីលីលីត្រ​នៃ​អាម៉ូញាក់​, ២ មីលីលីត្រ​នៃជាតិ​អ៊ីយ៉ូត,​២​ មីលីលីត្រ​នៃ​ប្រេងល្ហុង,​ នឹង​សារធាតុ​អ៊ីដ្រូសែន​និង​អុកស៊ីសែន​ ១០%។​ រួចធ្វើ​ការ​លាយ​បញ្ចូល​គ្នា​នៃ​សារធាតុ​ផ្សំ​ទាំងនោះ​ ឲ្យ​បាន​សព្វល្អ​ ក្រោយ​ពីលាយ​ល្បាយ​ទាំង​នោះរួច​អ្នកត្រូវ​​​លាប​វា​ឲ្យ​បាន​២ ដង​ក្នុង​មួយថ្ងៃ​​នៅ​ពេលព្រឹក​នឹង​​ពេល​ល្ងាច។

អ្នកនឹងទទួលបានលទ្ទផលល្អ​ប្រសើរ ​នៅពេល​ដែល​អ្នក​បាន​អនុវត្តន៍​វា​បាន​​ទៀងទាត់​ ចាប់ពី​ ៣ ទៅ​ ៤ ដង។​

 

ប្រេងបន្លែ

អ្នកត្រូវការគ្រាប់បន្ទាល់អាកចំនួន ៣ស្លាព្រាបាយ ​ព្រម​ទាំង​ប្រេង​បន្លែ​ ១០០​មីលីលីត។ ​លាយគ្រឿង​ផ្សំ​​ទាំង ២ ​បញ្ចូល​គ្នា​ រួច​ទុកវា​ឲ្យ​បាន​រយះ​ពេល​សប្តាហ៏ ​នៅត្រង់​កន្លែង​ដែល​​មាន​អាកាស​ធាតុ​ក្តៅល្មម។

បន្ទាប់ពីបានរក្សារទុក២សប្តាហ៏មក ​អ្នក​​ត្រូវ​​​​ដាក់​វា​​ចូល​​ទៅ​​ក្នុង​ដប​ស្អាត​ថ្លា​​​មួយ។​ នៅពេល​ដែល​អ្នក​ចង់​ប្រើ​ប្រាស់វា​ត្រូវ​​​ប្រើ​ប្រាស់​សម្លី​ដើម្បី​​ធ្វើ​ការផ្តិត​ រួចធ្វើ​ការ​លាប​កន្លែង​ដែល​មាន​រោម​ដែល​អ្នក​ចង់​កម្ចាត់​ចោល​ អ្នកត្រូវ​លាប​វា​នៅ​ពេល​ល្ងាច។​ ក្រោយ​ពីលាប​​បាន​រួច​មួយ​សន្ទោះ​​​ក្រោយ​មក​ អ្នក​ត្រូវ​​ធ្វើកា​រលាង​សម្អាត​វាចោល ​ជាមួយ​សាប៊ូ​និង​ទឹកស្អាត។ ​អ្នក​ត្រូវ​តែ​ព្យាយាម​ធ្វើ​វាឲ្យ​បាន​ញឹក​ញាប់​​​ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់។

 

ដោយ៖ Brugn

ប្រភព៖ justnaturallife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធី ៣យ៉ាង កម្ចាត់រោមមុខតាមបែបធម្មជាតិ ដ៏មានប្រសិទ្ធិភាព