ATLANTICO សរសេរ​ថា ទាំង​បដិវត្តន៍​អ៊ុយ​ក្រែ​ន ទាំង​បណ្តា​និទាឃ​រដូវ​អា​រ៉ាប់​សុទ្ធតែ​បដិវត្តន៍​ឥតប្រយោជន៍ និង​នាំ​ឱ្យ​មាន​អន្តរាគមន៍​ច្របូកច្របល់

កាសែត​បារាំង ATLANFICO ដែល​តែង​សរសេរ​អត្ថបទ​វិភាគ​នានា​លើ​រាល់​ព្រឹត្តិការណ៍​អន្តរជាតិ​នោះ កាលពី​ថ្ងៃ​ទី​២១ តុលា បាន​ចេញផ្សាយ​អត្ថបទ​មួយ​ទាក់ទិន​នឹង​បដិវត្តន៍​នៅ​អ៊ុយ​ក្រែ​ន ព្រមទាំង​បណ្តា​បដិវត្តន៍​អា​រ៉ាប់ ដោយ​ហៅ​បដិវត្តន៍​ទាំងនេះ​ថា ឥតប្រយោជន៍ និង​នាំ​ឱ្យ​មាន​អន្តរាគមន៍​ច្របូកច្របល់ ។

អត្ថបទ​នេះ​សរសេរ​ថា ប្រទេស​ទុ​យ​នី​ស៊ី លី​ប៊ី អេ​ហ្ស៊ី​ប ស៊ី​រី អ៊ុយ​ក្រែ​ន ប្រទេស​ទាំង​៥​នេះ​ចាប់តាំងពី​ឆ្នាំ​២០១១​មក កើត​មាន​ចលនា​បដិវត្តន៍​បន្តបន្ទាប់​គ្នា ដែល​ទិស​ដៅ​សុទ្ធតែ​ចង់​ប្រែក្លាយ​ប្រទេស​ទាំងនេះ ហើយ​កែ​លម្អ​សភាពការណ៍ ។ មក​ទល់​ពេល​នេះ​គេ​កត់សម្គាល់​ឃើញ​ថា បដិវត្តន៍​ផ្កា​ទាំងនេះ​ត្រូវ​ទទួល​បរាជ័យ​ទាំងស្រុង ។

ប្រាកដ​ណាស់ បណ្តា​របប​ដែល​គេ​ផ្តួលរំលំ​ដោយ​សាលក្រម​ប្រជាជន​ជា​របប​ផ្តាច់​ការ របប​ប៉ូលិស​និយម ឬ​គាបសង្កត់ ហើយ​ភាគច្រើន​ពុក​រលួយ​ផង ។ នេះ​ជា​ការ​ពិត​មួយ ដែល​គេ​ទទួលស្គាល់ ។ ក៏​ប៉ុន្តែ​ការ​តវ៉ា និង​បំណងប្រាថ្នា​ចង់ឱ្យ​មានការ​ផ្លាស់​ប្តូរ ដែល​ជា​រឿង​ស្របច្បាប់ បែរជា​បាន​ផល​ផ្ទុយ ហើយ​ប្រកបដោយ​សោកនាដកម្ម​ទៀត​ផង ។ ទោះបី​យ៉ាងណា យើង​សង្កេត​ឃើញ​ថា បដិវត្តន៍​បន្តបន្ទាប់​គ្នា​ទាំងនេះ​មាន​លក្ខណៈ​ក្លែងក្លាយ​ខ្លាំង​ណាស់ ហើយ​បដិវត្តន៍​ទាំងនេះ​ស្ថិត​ក្នុង​យុទ្ធសាស្ត្រ​មួយ​បង្កើត​ឡើង នៅ​ឯនាយ​សមុទ្រ ដើម្បី​បង្ក​អ​ស្ថេ​រ​ភាព​ដល់​បណ្តា​ក្រុម​បងប្អូន​អ៊ិ​ស្លា​ម ដែល​កាន់​អំណាច​នៅ​គ្រប់កន្លែង​ក្នុង​តំបន់​មជ្ឈិម​បូព៌​៌ា ។ គេ​មិន​អាច​បដិសេធ​បាន ដែល​បដិវត្តន៍​ទាំងនេះ​ពុំ​សម្រេច​បាន​ជោគជ័យ​ណាមួយ ហើយ​បែរជា​លេច​ចេញ​ក្នុង​ប្រទេស​ទាំងនោះ​នូវ​របប​ថ្មី ដែល​មិន​សមបំណង​របស់​ក្រុង​វ៉ា​ស៊ី​ន​តោន​ទៅ​វិញ ។

គេ​ពិនិត្យ​ឃើញ​ថា ចំពោះ​របប​ផ្តាច់​ការ​ដូច​គ្នា​ពុំ​មាន​សម្ព័ន្ធមិត្ត​អា​េ​ម​រិ​ក​ណាមួយ ពិសេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត និង​កា​តា ជួប​ប្រទះ និង​បាតុភូត​បែប​នេះ​ឡើយ ហើយ​បដិវត្តន៍​ប្រជាជន​នៅ​បា​រ៉ែ​ន​បែរជា​ត្រូវ​បង្ក្រាប​ដោយ​ការ​បង្ហូរឈាម ហើយ​ពួក​លោក​ខាងលិច​មិន​ចេញ​វាចា​អ្វីមួយ​ម៉ាត់ ។ នេះ​ពិតជា​លម្អៀង​មែន​!

តើ​មាន​អ្វី​កើតឡើង​៤​ឆ្នាំ​ក្រោយមក0x017d7 តើ​បដិវត្តន៍​ទាំងនេះ​បម្រើ​អ្វី​ទៅ0x017d7 គេ​សង្កេត​ឃើញ​ថា បដិវត្តន៍​ទាំងនេះ​ពុំ​បាន​បម្រើ​អ្វី​ទាល់តែ​សោះ ។ ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​នៃ​ប្រទេស​កើត​បដិវត្តន៍​យ៉ាប់យ៉ឺន​ជាង​ពី​មុន​ឆ្ងាយ​ទៀត​ផង ហើយ​សភាពការណ៍​បច្ចុប្បន្ន​កាន់តែ​អាក្រក់ លើកលែងតែ​អេ​ហ្ស៊ី​ប​មួយ​ចេញ ។ រដ្ឋ​ទាំងនេះ​ប្រែ​ក្លាយទៅជា​ច្របូកច្របល់​អនាធិបតេយ្យ​យ៉ាង​ខ្លាំង រង​ការ​បំផ្លាញ និង​រង​ការ​បែកបាក់​គ្នា​ធ្ងន់ធ្ងរ ។ បណ្តា​ផលវិបាក​នៃ​បដិវត្តន៍​ទាំងនេះ​គឺ​ការ​រីក​រាលដាល​នៃ​អសន្តិសុខ (​សង្គ្រាមស៊ីវិល ភេរវកម្ម​) និង​ឧក្រិដ្ឋកម្ម (​ការ​ធ្វើឃាត​មនុស្ស ការ​ចាប់ពង្រត់ ការ​រត់ពន្ធ​អាវុធ គ្រឿងញៀន​។​ល​។​និង​។​ល​។​) ចំណែក​សេដ្ឋកិច្ច​ត្រូវ​រលំរលាយ ឈប់​មាន​សកម្មភាព និង​ការ​ចាកចេញ​របស់​បណ្តា​សហគ្រាស​បរទេស បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ​រង​ការ​បំផ្លាញ ហើយ​ប្រជាជន​នាំ​គ្នា​រត់​ចាកចោល​ស្រុក ពួក​ពលករ​បរទេស ពួក​ជនភៀសខ្លួន​នាំ​គ្នា​ធ្វើ​អន្តោប្រវេសន៍​ទៅ​កាន់​អឺរ៉ុប និង​មានការ​ចាប់​បណ្តេញ​បណ្តា​សហគមន៍​សាសនា​ភាគតិច ពិសេស​ពួក​គ្រឹ​ស្ត ព្រមទាំង​ការ​បំផ្លិចបំផ្លាញ​បណ្តា​ទីតាំង​ដែល​ចាត់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​មនុស្សជាតិ ។

ទោះបីជា​យើង​ពុំ​មានការ​សោកស្តាយ​ចំពោះ​បណ្តា​របប​ផ្តាច់​ការ​ដែល​ត្រូវ​ផ្តួលរំលំ តែ​គេ​ត្រូវ​រំលឹក​ថា ទោះបី​មានរឿង​ពុក​រលួយ​នានា​របស់រប​បលោក BEN ALI TRABELSI ក៏​ប្រទេស​ទុ​យ​នី​ស៊ី​រស់រាន​ប្រសើរ​ដែរ មុន​ពេល​មាន​បដិវត្តន៍ ។ ទេសចរណ៍​ប្រទេស​នេះ​រីក​ដុះដាល​ទាក់ទាញ​ការ​វិនិយោគ​របស់​បណ្តា​សហគ្រាស​អឺរ៉ុប ដែល​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស ។

ក្រោម​ការ​កាន់​អំណាច​របស់​លោក​មូ​អា​ម៉ា កា​ដា​ហ្វី ប្រទេស​លី​ប៊ី ប្រជាជន​ម្នាក់​ៗ​មាន​ប្រាក់​ចំណូល​ខ្ពស់​បំផុត​ជាង​ពលរដ្ឋ​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក​ឯទៀត​ៗ នារី​ទទួល​បាន​កម្រិត​អប់រំ​ខ្ពស់ ហើយ​ប្រទេស​នេះ​ទទួល​ពលករ​បរទេស​ពី​៣​ទៅ​៤​លាន​នាក់ ហើយ​ចូលរួម​ជាមួយ​យើង​ក្នុង​ការ​តស៊ូ​ប្រឆាំង​ពួក​ជី​ហា​ដ ។

ចំណែក​ប្រទេស​ស៊ី​រី​មុន​បដិវត្តន៍​មានការ​ចាកចេញ​បណ្តើរ​ៗ​ពី​របប​ផ្តាច់​ការ​បង្កើត​ឡើង​ដោយ​លោក​ហា​ហ្វេ​ស អែ​ល​អាសា​ដ ទោះបី​ប្រទេស​នេះ​បញ្ចប់​ការ​ប៉ុនប៉ង​ធ្វើ​សេរីភាវូបនីយកម្ម​ឆ្នាំ​២០០០​ក៏​ដោយ ។

សភាពការណ៍​នៅ​អុ​ី​រ៉ា​ក់​វិញ ចាប់តាំងពី​អន្តរាគមន៍​ខុសច្បាប់​របស់​សហរដ្ឋ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៣​មក ប្រទេស​នេះ​ទទួល​ភ័ព្វវាសនា​ដូច​គ្នា​នឹង​ស៊ី​រី លី​ប៊ី ។

ចំណែក​បដិវត្តន៍​នៅ​អ៊ុយ​ក្រែ​ន​ចង់​ឈោងដៃចាប់​អឺរ៉ុប និង​អូតង់ ប្រទេស​នេះ​បែរ​ជួប​ប្រទះ​នឹង​សង្គ្រាម​បំបែក​ខ្លួន​និយម ហើយ​បាត់បង់​ដែនដី​គ្រី​មេ​ធ្លាក់​ក្នុង​ដៃ​រុ​ស្ស៊ី​រួច​សេដ្ឋកិច្ច​ធ្លាក់​ដុនដាប​ជាង​ពី​មុន ៕